ព័ត៌មានជាតិ
ជនជាតិថៃម្នាក់ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន ពីបទឆ្លងដែនខុសច្បាប់
សមត្ថកិច្ចកម្ពុជា បានធ្វើការឃាត់ខ្លួនជនជាតិថៃម្នាក់ដែលលួចឆ្លងដែនដោយខុសច្បាប់ គោលបំណងស្វែងរកការងារធ្វើនៅកម្ពុជា។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង ១០ យប់ ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយចេក ខណៈដែលជនជាតិថៃរូបនេះកំពុងហែលទឹកឆ្លងអូរទៅប្រទេសថៃវិញ ។

តាមការបំភ្លឺជនជាតិថៃឈ្មោះ ស៊ុម ភប់ខាំវង្ស ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅខេត្តចន្ទបូរី ប្រទេសថៃ បាននិយាយថា ខ្លួនបានលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ក្នុងគោលបំណងស្វែងរកការងារធ្វើ ប៉ុន្តែដោយមិនមានការងារឱ្យធ្វើក៏លួចឆ្លងដែនបម្រុងហែលឆ្លងទឹកអូរទៅកាន់ប្រទេសថៃវិញ។ យ៉ាងណាមិញ ជនជាតិថៃរូបនេះ ត្រូវបានសមត្ថកិច្ចការពារព្រំដែន ធ្វើការឃាត់ខ្លួនមកសួរនាំ អំឡុងពេលហែលទឹកត្រឡប់ទៅប្រទេសកំណើតវិញ។
តាមការបំភ្លឺរបស់ជនជាតិថៃបាននិយាយថា កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ ខ្លួនបានទំនាក់ទំនងជាមួយជនជាតិខ្មែរមិនស្គាល់ឈ្មោះ ស្គាល់តែមុខតាមរយៈតេឡេក្រាម ដើម្បីឱ្យនាំខ្លួនចូលមកប្រទេសកម្ពុជាតាមច្រកធម្មជាតិចំណុចភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយគិតសេវាឱ្យមេខ្យល់ជាជនជាតិខ្មែរចំនួន ៣.៥០០ បាត។
បន្ទាប់មករូបគេ ក៏បានធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត ដើម្បីរកការងារធ្វើ ប៉ុន្តែរកការងារធ្វើមិនបាន ក៏ត្រឡប់មកស្រុកកំរៀងវិញរួចបានទំនាក់ទំនងជាមួយមេខ្យល់ដើម្បីបង្ហាញផ្លូវឱ្យខ្លួនឆ្លងទៅប្រទេសថៃវិញ។ យ៉ាងណាមិញ ដោយទឹកអូរជន់ខ្លាំងពេកខ្លួនហែលមិនរួច ក៏ត្រូវកម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍ស្វាយចេក ឃាត់ខ្លួនបញ្ជូនមកអធិការនគរបាលស្រុកកំរៀងតែម្តង។
តាមការត្រួតពិនិត្យ គឺពុំមានសម្ភារៈអ្វីជាប់នឹងខ្លួននោះទេមានតែទូរសព្ទមួយគ្រឿងតែត្រូវលិចទឹកបាត់ហើយ ដោយករណីនេៈផ្នែកជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនិតិវិធី ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


