សន្តិសុខសង្គម
ករណីក្រុមក្មេងទំនើងវាយគ្នា នគរបាលស្រាវជ្រាវចាប់បាន៤នាក់ភ្លាមៗក្រោយបង្កហេតុ
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៤នាក់ជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពព្រួតវាយលើយុវជនពីរនាក់ទាំងកណ្ដាលភ្លៀង និងត្រូវបានចែកចាយលើបណ្ដាញសង្គម។

ការឃាត់ខ្លួនក្រុមក្មេងទំនើងនេះ ធ្វើឡើងនាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីកម្លាំងជំនាញទទួលបានព័ត៌មានពីករណីហិង្សាលើជនរងគ្រោះពីរនាក់នៅចំណុចលើដងផ្លូវលេខ៦០៨ ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ បើតាមសមត្ថកិច្ច ក្រុមជនសង្ស័យបានប្រើមួកការពារសុវត្ថិភាព និងប្រើដៃ ជើងវាយ និងធាក់លើជនរងគ្រោះ០២នាក់បណ្ដាលឲ្យរងរបួសក្បាល និងដងខ្លួន។

ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ជនសង្ស័យចំនួន៤នាក់ សុទ្ធសឹងមានអាយុត្រឹម១៥ឆ្នាំយកមកសួរនាំ ចំណែកជនរងគ្រោះចំនួន០២នាក់ ក្រោយពេលកើតហេតុបានជិះម៉ូតូចេញទៅបាត់ ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវឲ្យមកដាក់ពាក្យបណ្ដឹងដើម្បីសមត្ថកិច្ចអនុវត្តនីតិវីធី។ ក្រុមសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងបន្តតាមនីតិវិធី។

សូមជម្រាបថា ការចុះឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនេះ ធ្វើឡើងបន្ទាប់ពីមានការចែករំលែកករណីក្រុមក្មេងទំនើងវាយគ្នាទាំងកណ្ដាលមេឃភ្លៀងនៅលើបណ្ដាញសង្គមកាលពីល្ងាចថ្ងៃទី៣កញ្ញា ហើយបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចមូលដ្ឋានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់តែម្ដង៕
អត្ថបទ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


