Connect with us

សន្តិសុខសង្គម

Breaking News៖ ជនដៃដល់ក្នុងករណីបាញ់ប្រហារនៅស្រុកបន្ទាយមាសសមត្ថកិច្ចឃាត់ខ្លួនបានហើយ

បានផុស

នៅ

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះថា ជនដៃដល់ក្នុងករណីបាញ់ប្រហារជនរងគ្រោះ៤នាក់នៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបានហើយ។ បើតាមលោកស្នងការ ជនដៃដល់ក្នុងអំពើបាញ់ប្រហារនេះ មានឈ្មោះ អ៊ុំ វុទ្ធី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា កាលពីថ្ងៃទី២២ កញ្ញានេះដែរ កម្លាំងជំនាញក៏បានឃាត់ខ្លួនស្ត្រីជាប្រពន្ធរបស់ជនដៃដល់បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តនិតិវិធីច្បាប់ផងដែរ។

សូមបញ្ជាក់ជាថ្មីថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ ជនដៃដល់បានបើកការបាញ់ប្រហារលើជនរងគ្រោះមួយគ្រួសារចំនួន៤នាក់ ក្នុងនោះមាន២នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេលពញ្ជូនទៅមន្ទីរពេទ្យ ចំណែកម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់។

តាមប្រភពមួយចំនួនបានលើកឡើងថា ករណីនេះកើតឡើងដោយសារភាគីជនដៃដល់ និងភាគជនរងគ្រោះធ្លាប់មានទំនាស់ជាមួយគ្នាជាយូរមកហើយ ហើយនៅថ្ងៃកើតហេតុ ផ្ទះជនរងគ្រោះដែលនៅជិតគ្នាជាមួយផ្ទះជនដៃដល់មានកម្មវិធីជួបជុំគ្រួសារ ហើយក៏មានសត្វឆ្កែមួយក្បាលបានមកពាំសាច់បបែលដែលជនរងគ្រោះកំពុងអាំងធ្វើឲ្យស្ត្រីរងគ្រោះយកស្បែកជើងគប់ទៅសត្វឆ្កែហើយក៏ខ្ទាតទៅចំស្រ្តីដែលជាប្រពន្ធជនដៃដល់ ធ្វើឲ្យស្ត្រីប្រពន្ធជនដៃដល់មានចិត្តខឹងក៏ហៅទូរស័ព្ទទៅប្ដី ហើយមួយសន្ទុះក្រោយមក ជនដៃដល់ក៏បានមកដល់ និងបើកការបាញ់ប្រហារតែម្ដង៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម