Connect with us

សន្តិសុខសង្គម

ពលរដ្ឋកំពុងឆ្ងល់! ហេតុអ្វីកាយផ្លូវដាក់លូហើយ បែរជាទុកផ្លូវឲ្យកើតជាជង្ហុកបង្កគ្រោះដល់អ្នកដំណើរ

បានផុស

នៅ

ទីតាំងការដ្ឋានកាយផ្លូវដាក់ប្រព័ន្ធលូរំដោះទឹកមួយកន្លែងនៅតាមបណ្ដាយផ្លូវ២០០៤ កែងផ្លូវដួងងៀប ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ កំពុងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ដោយសារការស្ថាបនាប្រព័ន្ធលូរួចរាល់ តែបែរជាមិនជួសជុលផ្លូវឲ្យស្អាតដូចដើមវិញ ទុករហូតក្លាយជាជង្ហុកមកដល់បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការលើកឡើងពីលោក ឆេង ជា ដែលជាប្រជាបលរដ្ឋបានអោយដឹងថា នៅត្រង់ចំណុចផ្លូវ២០០៤ នេះកាលពីមុនឡើយនៅពេលដែលមានភ្លៀងធ្លាក់មកម្ដងៗគឺតែងតែមានការជន់លិចធ្វើឲ្យចរាចរណ៍មិនអាចធ្វើដំណើរបាន។ លោកបន្ថែមថា ក្រោយមកក៏ឃើញមានអាជ្ញាធរបានបើកការដ្ឋានកាយជីកផ្លូវដាក់ប្រព័ន្ធលូប្រអប់ធំៗដើម្បីរំដោះទឹក ហើយក៏មិនមានការជនលិចបន្តទៀតនោះដែរ តែបន្ទាប់ពីការស្ថាបនាការដាក់ប្រព័ន្ធលូប្រអប់ធំនេះរួចមក អ្វីដែលប្រជាពលរដ្ឋឆ្ងល់ ហេតុអ្វីបានជាគម្រោងការដ្ឋានស្ថាបនារួចរាល់អស់ហើយ ប៉ុន្តែមិនឃើញមានការជួសជុលផ្លូវឲ្យស្អាតឡើងវិញ បែរជាទុកចោលបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។

ប្រជាពលរដ្ឋម្នាក់ទៀតដែលមានផ្ទះនៅជាប់ការដ្ឋានបានលើកឡើងថា គាត់សប្បាយចិត្តនៅពេលដែលឃើញមានការស្ថាបនា និងដាក់ប្រព័ន្ធលូធំៗដូច្នេះ ដើម្បីរំដោះទឹកលែងមានការជន់លិចបន្តទៀត តែស្ថាបនារួចគួរជួសជុលឲ្យស្អាតឡើងវិញ កុំទុកឲ្យផ្លូវខូចច្រើនទៅៗបែបនេះ ហើយនៅពេលមានភ្លៀងធ្លាក់មកម្ដងៗតែងតែហូរច្រោះធ្វើឲ្យកើតជាជង្ហុកកាន់តែធំ។ ពួកគាត់ធ្លាប់សួរនាំទៅអ្នកធើ្វប្រព័ន្ធលូនោះម្ដងដែរ តែគេថាមិនដឹងទេ។

ក្នុងនាមជាប្រជាពលរដ្ឋគាត់ស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាជួយពិនិត្យ និងធ្វើការជួសជុលស្ថាបនាឡើងវិញដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយកថាហេតុដែលមើលមិនឃើញជង្ហុកទាំងអស់នេះ។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ កម្ពុជាថ្មី ថា ពាក់ព័ន្ធករណីនេះ អាជ្ញាធរទទួលបានពត៌មាននេះហើយ ហើយអាជ្ញាធរនឹងធើ្វការដាក់ថ្មកៀរសម្រួលបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដំណើររបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម