Connect with us

សន្តិសុខសង្គម

អាជ្ញាធរសង្កាត់បឹងកក់ទី១ ប្ដូរប្រព័ន្ធលូថ្មីប្រវែងជាង ១០០០ ម៉ែត្រក្នុងមូលដ្ឋាន

បានផុស

នៅ

អាជ្ញាធរសង្កាត់បឹងកក់ទី១ នៃរដ្ឋបាលខណ្ឌទទួលគោក បាននិងកំពុងស្ថាបនាជួសជុលប្ដូរប្រព័ន្ធថ្មីចំនួន៣ខ្សែសរុបប្រវែងជាង១០០០ម៉ែត្រ ដើម្បីសម្រួលចរន្ដទឹកហូរបញ្ចៀសការជន់លិចក្នុងតំបន់។ ប្រព័ន្ធលូដែលកំពុងស្ថាបនានេះមាននៅលើផ្លូវលេខ៣១៧ ដែលប្រសព្វកាត់ផ្លូវ៥៣៦ និងផ្លូវលេខ៥៣៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋសម្ដែងការសម្បាយចិត្តនៅពេលអាជ្ញាធរផ្លាស់ប្ដូរប្រព័ន្ធលូនេះ ព្រោះកន្លងមកតែមានការជន់លិចក្រោយពេលមានភ្លៀងធ្លាក់ដោយសារប្រព័ន្ធវចាស់ហូរយឺត។

អ្នកស្រី សូភី ជាប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវប្រាប់អោយដឹងថា ចំណុចផ្លូវលេខ ៣១៧នេះ តែងមានការជនលិច ពិបាកខ្លាំងក្នុងការរស់នៅ ដោយសារការស្ទះលូក្នុងផ្ទះ ព្រោះប្រព័ន្ធលូចាស់ ហូរយឺត ទើបបង្កការលំបាកដល់ពួកគាត់។

លោក សាន្ត ជាពលរដ្ឋរស់នៅលើផ្លូវ ៥៣៦ ក៏បានលើកឡើងដែរថា ពេលដល់រដូវវស្សាមេឃចាប់ផ្តើមភ្លៀង តំបន់នេះលិចដក់ទឹកលើផ្លូវយូរគួរសមដែរ។ ប៉ុន្តែមួយរយៈក្រោយនេះ លែងសូវមានទឹកលិច និងដក់បន្តទៀតហើយ ព្រោះថា អាជ្ញាធរបានចុះមកដោះស្រាយបញ្ហាទាំងនេះទាន់ពេល។ ជាមួយគ្នានោះ ពលរដ្ឋរស់នៅលើកំណាត់ផ្លូវទាំង ៣ ក៏បានកោតសរសើរចំពោះអាជ្ញាធរ និងអរគុណបន្ទាប់ពីបានដាក់គ្រឿងចក្រកាយលូចាស់ ដាក់លូថ្មីជូនពួកគាត់ដើម្បីកុំអោយមានការលិចលង់ពិបាករស់នៅបន្តទៀត។

លោក វុិច ដារិទ្ធិ ចៅសង្កាត់បឹងកក់ទី១ បានអោយដឹងថា ការផ្លាស់ប្តូរប្រព័ន្ធលូចាស់ដាក់លូថ្មីនេះ គឺជាគម្រោងអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៥ ដោយដំណើរការជិតរួចរាល់ខ្សែហើយ គឺផ្លូវលេខ៣១៧ នៅសល់ផ្លូវ ៥៣៦ និង៥៣៨ កំពុងបន្តការផ្លាស់ប្តូរ រហូតដល់បញ្ចប់រួចរាល់ទាំង៣ផ្លូវខាងលើនេះ ។

ចៅសង្កាត់បន្តថា ចំពោះការផ្លាស់ប្តូរប្រព័ន្ធលូផ្លូវទាំង៣នេះ គោលបំណងដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូចជាដល់អ្នកដំណើរឆ្លងកាត់ កុំអោយជួបការលំបាកបន្តទៅទៀត ។ លោកបានបន្តថា កន្លងមកនៅតំបន់នេះ មានប្រព័ន្ធលូដែរប៉ុន្តែ គឺលូចាស់ទើបធ្វើពេលមានភ្លៀងធ្លាក់ លំហូរទឹកមានការស្រកយឺត ទើបកម្លាំងជំនាញដាក់គ្រឿងចក្រចុះកាយ សម្របសម្រួលប្រព័ន្ធលំហូរទឹក ដែលបង្ហូរចេញពីតំបន់ខាងលើ មានប្រវែងជាង ១០០០ម៉ែត្រ ដើម្បីធានាបានថា គ្មានការជនលិចបន្តទៀតក្នុងមូលដ្ឋាន។

ក្នុងនាមអាជ្ញាធរ លោកចៅសង្កាត់ក៏សូមសំណូមពរដល់ពលរដ្ឋ ដែលប្រកបអាជីវកម្ម និងរស់នៅជាលក្ខណៈគ្រួសារ ក្នុងមូលដ្ឋាន មេត្តាទុកដាក់សម្រាមអោយត្រឹមត្រូវតាមម៉ោងកំណត់ និងជួយថែរក្សាអនាម័យទាំងអស់គ្នា ជៀសវាងមានកាកសំណល់ ឬ5ថង់ប្លាស្ទិចហូរចូលលូ ដែលងាយរាំងស្ទះប្រ័ពន្ធលំហូរទឹក ធ្វើអោយទៅជាជនលិច៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម