សន្តិសុខសង្គម
ពលរដ្ឋសាទរពេលឃើញអាជ្ញាធររៀបចំដាក់ប្រព័ន្ធលូរំដោះទឹកថ្មីនៅជុំវិញផ្សារបឹងព្រលិត
ពលរដ្ឋរស់នៅជុំវិញផ្សារបឹងព្រលិត ក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានសម្ដែងក្តីត្រេកអរពេលឃើញអាជ្ញាធររៀបចំប្រព័ន្ធលូរំដោះទឹកថ្មី ខណៈជិត២០ឆ្នាំមកហើយពុំដែលមានបែបនេះ គឺមានតែលូចាស់ដែលមានមុខតូចហើយពុំសូវដំណើរការ។

ពលរដ្ឋបាននិយាយថា ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវវស្សាម្តងៗគេសង្កេតឃើញជំនន់ទឹកភ្លៀងលិចលង់ជុំវិញផ្សារបឹងព្រលិតរហូតដល់ផ្ទះពួកគាត់ទៀតផង។ ពលរដ្ឋបានបន្តថា បើសិនជាមានប្រព័ន្ធលូសម្រាប់បង្ហូរទឹកថ្មីចូលទៅក្នុងលូធំ គឺអាចកាត់បន្ថយការលិចលង់នៅតំបន់ផ្សារបឹងព្រលិតនេះ ហើយអ្វីដែលពួកគាត់រំភើប គឺបានឃើញរថយន្តដឹកលូមកត្រៀមជីកដាក់ជុំវិញផ្សារដែលធ្លាប់តែរងការលិចលង់ជារៀងរាល់ឆ្នាំ។

លោក ស្លៃម៉ាន អិលវី អនុប្រធានភូមិអូរអណ្តូង១ បានឲ្យដឹងថា ការរៀបចំដាក់ប្រព័ន្ធលូថ្មីនេះ នឹងធ្វើឡើងជុំវិញផ្សារបឹងព្រលិត ដែលមានប្រវែង២០០ម៉ែត្រ ដែលមានទំហ៊ុំមុខកាត់ ៧តឹកកន្លះ ហើយនឹងចាប់ធ្វើឡើងនៅសប្តាហ៍ក្រោយ។
លោកអនុប្រធានភូមិបញ្ជាក់ថា បើសិនជាបានដាក់ប្រប័ន្ធលូថ្មីនេះរួចរាល់ គឺនៅតំបន់នេះលែងលិចលង់ទៀតហើយ។ ក្នុងនាមតំណាងឲ្យពលរដ្ឋក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ លោកអនុប្រធានភូមិសូមសម្ដែងការអរគុណដល់អាជ្ញាធរដែលបានដាក់លូបង្ហូរទឹកថ្មីជុំវិញផ្សារបឹងព្រលឹតនេះ។

គួររំលឹកថា នៅតំបន់ជុំវិញផ្សារបឹងព្រលិតធ្លាប់រងលិចលង់ដោយសារតំបន់នេះអភិវឌ្ឍជាផ្ទះល្វែងមុនគេបង្អស់។ លុះដល់ជុំវិញតំបន់បឹងព្រលឹតបានកកើតជាបុរីមកធ្វើឲ្យទីតាំងដែលអភិវឌ្ឍដំបូងគេបែជារងការលិចលង់តែម្តង៕
អត្ថបទ៖ នរា

-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៨ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ៨ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
សេដ្ឋកិច្ច១ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


