Connect with us

សន្តិសុខសង្គម

ផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង ចាប់ផ្ដើមអ៊ុតកៅស៊ូបេទីម ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ

បានផុស

នៅ

មួយរយៈនេះគេសង្កេតឃើញថា ក្រុមការងារបានបន្តស្ថាបនាជួសជុលផ្លូវប្រភេទAC ជាបណ្តើរៗចំពោះកន្លែងដែលបានភ្ជាប់ប្រពន្ធ័រំដោះទឹកកខ្វក់រួចរាល់ដូចជាតាមផ្លូវលេខ២ និងផ្លូវកាត់ទទឹងមួយចំនួនក្នុងក្រុងបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តបាត់ដំបងត្រូវបានរៀបចំប្រព័ន្ធបណ្ដាញលូទឹកកខ្វក់ ដែលទាញយកពីផ្ទះប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងបាត់ដំបង ដែលបង្កឲ្យផ្លូវនានាក្នុងក្រុងរងការខូចខាតស្ទើរទាំងស្រុង ដោយសារការជីកដាក់បង្កប់ប្រព័ន្ធលូធំៗ ដែលការស្ថាបនារចនាសម្ព័ន្ធនេះ គឺផ្ដើមឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីប្រែក្លាយឲ្យក្រុងបាត់ដំបងជាក្រុងឈានមុខគេ។

មួយរយៈចុងក្រោយនេះ ក្រោយពីផ្លូវខ្លះត្រូវបានរៀបចំបង្កប់ប្រព័ន្ធលូទឹកកខ្វក់រួចរាល់ជាស្ថាពរហើយនោះ ក្រុមការងារជំនាញបានចាប់ផ្ដើមក្រាលកៅស៊ូបេទីមជាបណ្ដើរៗដើម្បីឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពងាយស្រួល និងបំបាត់ការហុយធូលីជាដើម។

លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង តាមរយៈគណនីហ្វេសប៊ុកផ្លូវការ បានសុំចិត្តដល់ប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យក្រុមការងារដែលកំពុងខួងចូលក្នុងដីជម្រៅជ្រៅៗ នៅតាមបណ្ដោយផ្លូវលេខ៣ ដើម្បីភ្ជាប់ប្រពន្ធ័បណ្តាញរំដោះទឹកកខ្វក់ ក្នុងគោលបំណងមិនចង់ឲ្យប៉ះពាល់ដោយផ្ទាល់តាមមុខផ្ទះប្រជាពលរដ្ឋយូរ ដូចនេះសូមការយោគយល់ដើម្បីទទួលបានសមិទ្ធផលថ្មីជាប្រយោជន៍ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងទាំងអស់គ្នា។ 

លោកអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមដែរថា ទន្ទឹមនឹងនេះ ផ្លូវលេខ៣នឹងរួចរាល់នាដើមឆ្នាំ២០២៦ ខាងមុខនេះ (ស្ថាបនា ពង្រីកជាផ្លូវ AC ក្នុងនោះមានផ្លូវថ្មើរជើងសម្រាប់ភ្ញៀវទេសចរ និងជនពិការ ការដាំដើមឈើលម្អ បំពាក់ភ្លើងបំភ្លឺសាធារណៈ ចំណតរថយន្តស្របទិស ជាដើម)៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម