Connect with us

សន្តិសុខសង្គម

ពលរដ្ឋរស់នៅភូមិទ្រា១ និងភូមិថ្មី សាទរចំពោះអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ដែលបានស្ថាបនា​ប្រព័ន្ធលូថ្មី និងផ្លូវបេតុង

បានផុស

នៅ

ដើម្បីកាត់បន្ថយការជន់លិចក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ១ អាជ្ញាធរសង្កាត់បានស្ថាបនាប្រព័ន្ធលូបង្ហូរទឹកថ្មី និងចាក់ផ្លូវបេតុងថ្មី នៅភូមិទ្រា១ និងភូមិថ្មី ជួយសម្រួលដល់ការធើ្វដំណើរជូនប្ប្រជាពលរដ្ឋ និងជួយរំដោះទឹកអោយបានទាន់ពេលវេលា នៅពេលមានភ្លៀងធ្លាក់មកម្ដងៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ាលី ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិដែលកំពុងមានការអភិវឌ្ឍន៍នេះ បានសម្ដែងការរីករាយនៅពេលអាជ្ញាធរស្ថាបនាផ្លូវ ក៏ដូចជាប្រព័ន្ធលូថ្មីនេះ ព្រោះវាអាចឲ្យពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរ និងកាត់បន្ថយការជន់លិចពីជំនន់ទឹកភ្លៀង។ លោក ម៉ាលី លើកឡើងថា «នៅពេលឃើញមានការស្ថាបនាផ្លូវថ្មីដូច្នេះ ខ្ញុំសប្បាយរីករាយជាខ្លាំង ព្រោះវាងាយស្រួលដល់ការធើ្វដំណើរ ហើយមិនត្រឹមតែបានផ្លូវថ្មីនោះទេថែមទាំងបានប្រព័ន្ធលូថ្មីទៀត ដូច្នេះហើយនៅពេលមានភ្លៀងធ្លាក់ម្ដងៗវាអាចកាត់បន្ថយនូវការជន់លិចទៀតផង»។

ដោយឡែកលោក កុសល ក៏ជាប្រជាពលរដ្ឋដែលរស់នៅតំបន់នោះក៏បានលើកឡើងដែរថា ការដែលអាជ្ញាធរយកចិត្តទុកដាក់ធ្វើការស្ថាបនាប្រព័ន្ធលូថ្មី និងផ្លូវបេតុងថ្មីដូច្នេះ គឺប្រជាពលរដ្ឋសប្បាយចិត្តយ៉ាងខ្លាំងដោយសារតែប្រព័ន្ធលូថ្មីនៅពេលដែលមានភ្លៀងធ្លាក់ លែងមានទឹកជន់លិចដូចមុន ហើយលំហូរទឹកក៏អាចហូរបានលឿនជាងមុនផងដែរ ហើយសម្រាប់ផ្លូវថ្មី វិញគឺងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរចេញចូលមិនពិបាកជិះធ្លាក់ជង្ហុបង្កជាគ្រោះថ្នាក់កើតឡើងឡើយ។

បើតាមលោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ នៃរដ្ឋបាលខណ្ឌមានជ័យ បានបញ្ជាក់ថា គម្រោងស្ថាបនានេះ គឺជាគម្រោងអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៥ ដោយអាជ្ញាធរបានធើ្វការដាក់ប្រព័ន្ធលូរំដោះទឹកប្រវែង​ ៧១៧ម៉ែត្រ និងផ្លូវបេតុងគ្មានសសៃដែកប្រវែង ៨០៤ម៉ែត្រ គុណ៥ម៉ែត្រ សម្រួលដល់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម