កីឡា
កីឡាករឆ្នើម ៦ រូបនៅលីគកំពូល អឺរ៉ុប មិនធ្លាប់ស្គាល់កាតក្រហម ក្នុងប្រវត្តិសាស្ត្របាល់ទាត់
នៅក្នុងពិភពបាល់ទាត់ មានកីឡាករមិនច្រើនទេ ដែលជាប់ឈ្មោះជាកីឡាករមិនទទួលបានកាតក្រហមនៅក្នុងអាជីព ដោយសារកីឡាបាល់ទាត់ ប្រើកាយសម្បទា និងការប៉ះទង្គិចខ្លាំង ប៉ុន្តែជារឿងគួរឱ្យចាប់អារម្មណ៍ មានកីឡាករល្បីៗមួយចំនួន បានជាប់ឈ្មោះជាកីឡាករលេងដោយយុត្តិធម៌បំផុត។

សារព័ត៌មាន «កម្ពុជាថ្មី» សូមលើកយកកីឡាករបាល់ទាត់ល្បីៗចំនួន ៦ នាក់ក្នុងតំបន់ អឺរ៉ុប ដែលមិនដែលទទួលបានកាតក្រហមសូម្បីមួយលើនៅក្នុងអាជីពរបស់ពួកគេ៖
១. លោក Michel Platini៖ អតីតប្រធាន UEFA លោក Platini ជាកីឡាករល្អបំផុតម្នាក់ ដែលបានដុះចេញពីប្រទេស បារាំង។ លោកជាអតីតកីឡាករម្នាក់ បបានជោគជ័យខ្លាំងជាមួយការលេងនៅ Juventus ពីឆ្នាំ ១៩៨២ ដល់ ១៩៨៨។ លោកលេងសរុបទាំងនៅក្លិប និងជម្រើសជាតិ បានចំនួន ៦៥២ ប្រកួត ហើយមិនធ្លាប់ទទួលបានកាតក្រហមឡើយ។

២. លោក Gary Lineker៖ បុរសសញ្ជាតិ អង់គ្លេស រូបនេះ បានជោគជ័យក្នុងអាជីពបាល់ទាត់ខ្លាំង អំឡុងពេលលេងនៅ Barcelona ពីឆ្នាំ ១៩៨៦ ដល់ ១៩៨៩។ លោកលេងឱ្យក្លិប និងជម្រើសជាតិ សរុបច្រើនជាង ៥០០ ប្រកួត ហើយលោកគឺមិនធ្លាប់ទទួលបានកាតក្រហមឡើយ។

៣. លោក Raul៖ លោក Raul ត្រូវបានគេជាត់ទុកជាវីរបុរសមួយរូបរបស់ក្រុម Real Madrid។ លោកលេងសរុបឱ្យជម្រើសជាតិ អេស្ប៉ាញ និងក្លិបបានចំនួន ១,០៤៤ ប្រកួត ក្នុងនោះលោកមិនធ្លាប់ទទួលបានកាតក្រហមឡើយ។

៤. កីឡាករ Karim Benzema៖ ខ្សែប្រយុទ្ធសញ្ជាតិ បារាំង រូបនេះ បច្ចុប្បន្នកំពុងលេងនៅក្លិប Al-Ittihad ក្នុងប្រទេស អារ៉ាប៊ីសាអ៊ូឌីត។ លោកជាវីរបុរសមួយរូបរបស់ Real Madrid។ កីឡាករតាំងពីចាប់អាជីពជាកីឡាករបាល់ទាត់ រហូតមកដល់ខែ តុលា នេះ មិនធ្លាប់បានកាតក្រហមសោះ។

៥. លោក Andres Iniesta៖ វីរបុរស អេស្ប៉ាញ និង Barcelona រូបនេះ ត្រូវបានគេចាត់ទុកជាកីឡាករដ៏គួរឱ្យគោរពមួយរូប អំពីការលេងដោយយុត្តិធម៌បំផុត។ លោកលេងឱ្យក្លិប និងជម្រើសជាតិ សរុបបានចំនួន ៨០៥ ប្រកួត ហើយលោកគឺមិនធ្លាប់ទទួលបានកាតក្រហមឡើយ។

៦. លោក Philipp Lahm៖ អតីតប្រធានក្រុមរបស់ Bayern Munich និងជម្រើសជាតិ អាល្លឺម៉ង់ រូបនេះ ក៏ជាកីឡាករគួរឱ្យគោរពមិនខុសពី Andres Iniesta នោះដែរ។ នៅក្នុងអាជីពរបស់គាត់ គឺមិនធ្លាប់ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត ដោយសារកាតក្រហមឡើយ។

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ All Football
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


