កីឡា
ការប្រកួតប៉េតង់ជើងឯកខេត្តកំពង់ធំដើម្បីអបអរសាទរកីឡាស៊ីហ្គេម
ក្រុមកីឡាប៉េតង់ជាង៣០មកពីបណ្តាខេត្តចំនួន៦ បានចូលរួមប្រកួតពានរង្វាន់ខេត្តកំពង់ធំ ដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

បើកការប្រកួតនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ លោក អ៊ាប ឈុនស៊ី ប្រធានក្លឹបប៉េតង់អាចារ្យលាក់ និងជាប្រធានក្រុមដឹកនាំការប្រកួត បានលើកឡើងថា ការរៀបចំឲ្យមានការប្រកួតប៉េតង់ជើងខេត្តកំពង់ធំនេះគឺកើតឡើងដោយមានកិច្ចសហការគ្នារវាងក្រុមកីឡាប៉េតង់នៅក្នុងខេត្តកំពង់ធំ និងមានការជួយឧបត្ថម្ភពីសប្បុរសជន។

គោលបំណងសំខាន់នៃការរៀបចំនេះគឺដើម្បីដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល៦៤ឆ្នាំ។ ការលេងកីឡា និងមានសកម្មភាពកីឡាគ្រប់ប្រភេទនៅទូទាំងប្រទេសកើតមានឡើង អាស្រ័យលើកម្ពុជាមានការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច ស្ថេរភាពសង្គម និងនយោបាយ ដូច្នេះហើយបានជាកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះមានពាក្យស្លោកថា«កីឡារស់ក្នុងសន្តិភាព»។

ទន្ទឹមជាមួយគ្នានេះ លោក អឿ វឿន ប្រធានក្លឹបកីឡាប៉េតង់ CPP កំពង់ចាម និងលោក ឌិត ធន ប្រធានក្លឹបប៉េតង់ CPP កំពង់ធំ លើកឡើងដែរថា កីឡាមិនត្រឹមតែធ្វើឲ្យប្រជាជនមានសុខភាពល្អ ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើនសាមគ្គីភាព និងមិត្តភាព។ ជាពិសេសនោះ បង្ហាញពីភាពរីកចម្រើន បង្កើនទំនាក់ទំនងតាមរយៈកីឡាទាំងក្នុងប្រទេស តំបន់ និងពិភពលោក។ ទាំងអស់នេះ បានធ្វើឲ្យកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ថា រាជរដ្ឋាភិបាលបច្ចុប្បន្ន ដឹកនាំប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍។

កីឡាករ កីឡាការិនីប៉េតង់ចំនួន៣២ក្រុម ដែលសរុបមានចំនួន ១២៨នាក់ មកពីខេត្តចំនួន៦ រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង កណ្តាល ព្រះវិហារ និងរាជធានីភ្នំពេញ ដែលមានខេត្តកំពង់ធំ ធ្វើជាម្ចាស់ផ្ទះ៕




អត្ថបទ៖ ឈាង មករា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


