កីឡា
ក្នុង៥វិញ្ញាសា កម្ពុជាឈ្នះមេដាយមាស Nations Cup ពីការប្រកួតប៉េតង់ពិភពលោក
កម្ពុជាបានឈ្នះមេដាយមាសវិញ្ញាសាក្រុមយុវជន Nations Cup ក្នុងចំណោម៥វិញ្ញាសាដែលត្រូវបានដាក់ឲ្យប្រកួតកីឡាប៉េតង់ពិភពលោកឆ្នាំ២០២៣នៅប្រទេសថៃបានបញ្ចប់ទៅកាលពីដើមសប្តាហ៍នេះ។

មុនឈ្នះមេដាយមាស ក្រុមយុវជនកម្ពុជាបានយកឈ្នះឥណ្ឌូណេស៊ី ដោយលទ្ធផល ១៣-៦ នៅវគ្គ១៦ក្រុមចុងក្រោយ និងបានបន្តយកឈ្នះក្រុមវៀតណាមដោយលទ្ធផល ១៣-១១ នៅវគ្គ៨ក្រុមចុងក្រោយ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជាបានយកឈ្នះអាល់ហ្សេរី ដោយលទ្ធផល ១៣-១១ និងឈ្នះ អេស្ប៉ាញ ១៣-៣ នៅវគ្គផ្តាច់ព្រ័ត្រដើម្បីក្លាយជាម្ចាស់ជើងឯក Nations Cup ឆ្នាំ២០២៣។
ដោយឡែកវិញ្ញាសា៤វិញ្ញាសាផ្សេងទៀត ក្រុមកីឡាប៉េតង់កម្ពុជាធ្វើមិនបានល្អទេគឺវិញ្ញាសាវាយយកពិន្ទុនារី វិញ្ញាសាវាយយកពិន្ទុយុវជន វិញ្ញាសាក្រុមនារី៣ទល់៣ និងវិញ្ញាសាក្រុមនារី Nations Cup។

វិញ្ញាសាវាយយកពិន្ទុនារីបានធ្លាក់ទៅកីឡាការិនីមីយ៉ាន់ម៉ា Khin Cherry Thet បន្ទាប់ពីយកឈ្នះកីឡាការិនីវៀតណាម Thạch Thị Ánh Lan នៅវគ្គផ្តាច់ព្រ័ត្រ ខណៈមេដាយសំរិទ្ធបានទៅកីឡាការិនីថៃ និងសំរិទ្ធស្ទួនបានទៅកីឡាការិនីឡាវ។ វិញ្ញាសានេះជាលើកដំបូងហើយដែលកម្ពុជាមិនបានឈ្នះមេដាយគិតចាប់តាំងពីឆ្នាំ២០១១។
វីរកីឡាការិនី កែ ឡេង បានឈ្នះមេដាយមាសវិញ្ញាសាវាយយកពិន្ទុនេះចំនួន៤លើកជាប់គ្នាគឺឆ្នាំ២០១៣ ២០១៥ ២០១៧ និង២០១៩ ហើយកីឡាការិនី អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសឆ្នាំ២០២១។
ចំពោះវិញ្ញាសាក្រុមនារី៣ទល់៣ មេដាយមាសបានទៅក្រុមកីឡាការិនីវៀតណាម ក្រោយឈ្នះម្ចាស់ផ្ទះថៃ និងវិញ្ញាសាវាយពិន្ទុយុវជន មេដាយមាសបានទៅម្ចាស់ផ្ទះថៃ ហើយវិញ្ញាសាក្រុមនារី Nations Cup បានទៅប្រទេសបែលហ្ស៊ិក៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


