កីឡា
គ្រូជប៉ុន Ishii បានបកអាក្រាត ថៃ ថា ក្រឡេចក្រឡុច ក្រោយបណ្តេញលោកចេញពីតំណែង
គ្រូបង្វឹកសញ្ជាតិ ជប៉ុន លោក Masatada Ishii បានសម្តែងការខកចិត្ត ក្រោយសមាគមកីឡាបាល់ទាត់ថៃ ប្រកាសបញ្ចប់តំណែងរបស់លោកកាលពីថ្ងៃ អង្គារ៍ ទី ២១ ខែ តុលា ឆ្នាំ ២០២៥ ម្សិលមិញ ទាំងលោកមិនទាន់យល់ព្រម ហើយលោកបានចាត់ទុកទង្វើរបស់ ថៃ ជា «ភាពក្រឡេចក្រឡុចមិនស្មោះត្រង់»។

លោក Ishii ត្រូវបានសមាគមកីឡាបាល់ទាត់ ថៃ ប្រកាសបញ្ចប់តំណែងជាផ្លូវការ នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី ២១ ខែ តុលា ម្សិលមិញ បន្ទាប់ពីលោកទទួលការងារដឹកនាំក្រុមធំនេះតាំងពីខែ ធ្នូ ឆ្នាំ ២០២៣។ យ៉ាងណា ក្រោយការប្រកាសនេះរួច បុរសសញ្ជាតិ ជប៉ុន វ័យ ៥៨ ឆ្នាំហាក់ខកចិត្តជាខ្លាំង ដោយលោកបានទម្លាយអំពីវាំងននខ្មៅនៅពីក្រោយរឿងនេះ ថា សមាគមកីឡាបាល់ទាត់ ថៃ បានបញ្ចប់តំណែងរបស់លោក ទាំងលោកមិនទាន់យល់ព្រមនៅឡើយ។
នៅវេលាម៉ោង ១០ ព្រឹក លោកបានជួបប្រជុំជាមួយថ្នាក់ដឹកនាំសមាគម ដើម្បីរម្លឹកអំពីការប្រកួតឡើងវិញ ដែលក្រុមដំរីសឹក យកឈ្នះលើក្រុម ឆាយនីស តៃប៉ិ ៦-១ ក្នុងវគ្គជម្រុះ Asian Cup ២០២៧។ ក្នុងពេលជាមួយគ្នានោះ ពួកគេក៏បានប្រាប់លោក ថា ចង់ផ្តាច់កិច្ចសន្យារបស់លោក ដោយមូលហេតុគឺចង់ផ្លាស់ប្តូរបុគ្គលិកទៅតាមជំនាន់។ ទោះបីយ៉ាងណា លោកមិនទាន់យល់ព្រមនោះទេ ដោយលោកសូមលើករឿងនេះទៅពិភាក្សាគ្នាពេលក្រោយម្តងទៀត ប៉ុន្តែនៅថ្ងៃដដែលម៉ោង ៣ រសៀល សមាគមកីឡាបាល់ទាត់ថៃ ក៏បានប្រកាសបញ្ចប់តំណែងរបស់លោកតែម្តង។

ជុំវិញរឿងនេះលោក បានធ្វើឱ្យលោក Ishii ចាត់ទុក ថៃ ថាមានភាពមិនស្មោះត្រង់។ លោក Ishii បានសរសេរនៅលើបណ្តាញសង្គម IG របស់ខ្លួនយ៉ាងដូច្នេះ ថា៖ «ថ្ងៃនេះម៉ោង ១០ ព្រឹក ខ្ញុំត្រូវបានហៅដោយសហព័ន្ធបាល់ទាត់ ថៃ តាមរយៈសារ។ ពួកយើងបានរម្លឹកឡើងវិញ អំពីការប្រកួតទាំង ២ ប្រកួតទល់នឹង ឆាយនីសតៃប៉ិ។ បន្ទាប់ពីនោះ ពួកគេបាននិយាយភ្លាមៗ ថា កិច្ចសន្យារបស់អ្នកនឹងត្រូវផ្តាច់នៅថ្ងៃនេះ។ ហេតុផល ពួកគេបាននិយាយ ថា យើងចង់ផ្លាស់ប្តូរក្រុមការងារជម្រើសជាតិឱ្យត្រូវតាមជំនាន់។ ខ្ញុំមិនបានទទួលយកភ្លាមនោះទេ ដោយខ្ញុំគ្រាន់តែឆ្លើយ ថា បាទ សូមជជែកគ្នាពេលក្រោយម្តងទៀត ហើយខ្ញុំក៏មិនបានចុះកិច្ចសន្យាដែរ។ ក្រោយមកពេលរសៀល សមាគមបានប្រកាសបញ្ចប់តំណែងរបស់ខ្ញុំ។ របៀបរបស់ពួកគេ គឺមិនស្មោះត្រង់នោះទេ»។

គួរឱ្យដឹងថា អតីតគ្រូបង្វឹកក្រុម Kashima Antlers រូបនេះ បានចូលកាន់តំណែងក្រុមជម្រើសជាតិ ថៃ នៅចុងឆ្នាំ ២០២៣។ ចំពោះការដឹកនាំរបស់លោកជាង ១ ឆ្នាំកន្លះមកនេះ គឺមិនទាន់មានសមិទ្ធផលអ្វីជាដុំកំភួននៅឡើយទេ៕
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ VN Express
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


