Connect with us

កីឡា

អតីត​​ជើងឯក US Open លោក Michael ពោល​ពាក្យ​ថា អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ «ពិត​ជា​អស្ចារ្យ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ»

បានផុស

នៅ

ចម្លើយ​ដោយ​មិន​ស្ទាក់​ស្ទើរ​ចំពោះ​​អ្នក​សារព័ត៌មាន​របស់​ លោក Michael Campbell កីឡាករ​វាយ​កូន​ហ្គោល​អាជីព​ដ៏​ល្បី​ល្បាញគឺ អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ​ពិត​ជា​អស្ចារ្យ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ដែល​ស្ថិត​ក្នុង​ការ​ចាប់​អារម្មណ៍​បំផុត​ពេល​មក​ដល់​កម្ពុជាភ្លាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Michael Campbell បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ដើម​សប្តាហ៍​នេះ​ដើម្បីចូល​រួម​ប្រកួត​កីឡា​វាយកូន​ហ្គោល​អន្តរជាតិ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​គឺ វឌ្ឍនៈលេជេនស៍ ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់ ទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០២៥ នៅ​ទី​លាន វឌ្ឍនៈ ហ្គោល រីហ្សត។ លោក​ត្រូវ​បាន​អ្នក​គាំទ្រ និង​ប្រជា​ជន​កម្ពុជា​ស្គាល់​លោក​ច្រើន ដោយសារ​លោក​ធ្លាប់​បាន​ឈ្នះ​កំពូល​កីឡាករ​វាយកូន​ហ្គោល​លើ​លោក Tiger Woods កាល​ពី​ឆ្នាំ ២០០៥ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​​ឯក US Open ជា​ពាន​រង្វាន់​ធំ​បំផុត​ក្នុងលោក។

នៅ​ក្នុង​បទ​សម្ភាស បុរស​សញ្ជាតិ​នូវែលហ្សេឡង់​វ័យ ៥៦ ឆ្នាំ​បាន​លើក​ឡើង​ថា អ្វី​ដែល​ចាប់​អារម្មណ៍​ជាង​គេ​បំផុត​ពេល​មក​ដល់​កម្ពុជា​ភ្លាមគឺ អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ រហូត​លោក​ពោល​ពាក្យ​ថា ពិត​ជា​អស្ចារ្យ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។

លោកមាន​ប្រសាសន៍​ថា ៖«ខ្ញុំ​មក​ដល់​ទី​នេះ អ្វី​ដែល​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​​គឺ អាកាសយានដ្ឋាន។ អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ពិត​ជា​អស្ចារ្យ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ ខ្ញុំ​ដឹង​ថា ទើប​តែ​បើក​ដំណើរ​ការ​ប៉ុន្មាន​ខែ​ ហើយ​ខ្ញុំ​បាន​ឮ​គេ​និយាយ​ពី​វា។ វា​ពិតជា​ពិសេស និង​ជា​ទី​កន្លែង​ដ៏​អស្ចារ្យ​មែន អាកាសយានដ្ឋាន​​នេះ​គឺ​ពិត​ជា​ការ​បង្ហាញ​ខ្លួន​ដ៏​អស្ចារ្យ​របស់​​កម្ពុជា»។

លោក​បាន​បន្ត​ថា អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ​នឹង​​កាន់​តែ​លេច​ធ្លោ។ ទី​ក្រុង​​នឹង​កាន់​តែ​​រីក​ចម្រើន ហើយ​ប្រទេស​​កម្ពុជា​កាន់​តែ​​រីក​ចម្រើន។ «ខ្ញុំ​បាន​ឃើញ​អគារ​​​ជា​​ច្រើន​​​កំពុង​ដំណើរសាង​សង់​។ បែប​នេះ​ពិត​ជា​ល្អ ហើយ​ព្រឹត្តិការណ៍​​ប្រកួត​នេះ​នឹង​ជួយលើក​ទឹក​ចិត្ត​ដល់​ប្រជា​ជន​ឲ្យ​មក​ទស្សនា​ពួក​យើង និង​ចាប់​អារម្មណ៍​លេង​ខ្លួន​ឯង​»។

លោក​បាន​បញ្ជាក់​ថា លោក​ពិត​ជា​មាន​កិត្តិយស​ដែល​មក​ប្រទេស​កម្ពុជា និង​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​វាយកូន​ហ្គោល​ជា​លើក​ដំបូង។ លោក​​ពិត​ជា​​សប្បាយ​ចិត្ត​​ចំពោះ​ប្រជា​ជន​​នៅ​ទី​នេះ​ដែល​​រួសរាយ​រាក់​ទាក់។

លោក Michael Campbell ស្ថិត​ក្នុង​ចំណោម​កីឡាករ​លំដាប់​ពិភព​លោក​ប្រមាណ ៣០​នាក់​មក​ពី​ទូទាំង​ពិភព​លោក​ដែល​បាន​ចូល​រួម​ប្រកួត​ជើង​ឯក វឌ្ឍនៈលេជេនស៍ ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ទី​២៣ ខែ​វិច្ឆិកា ហើយ​កីឡាករ​ទាំង​អស់​គ្រោង​នឹង​បន្ត​នៅ​កម្ពុជា​មួយ​សប្តាហ៍​ទៀត​ក្នុង​នោះ​ក៏​ត្រូវ​ទៅ​ទស្សនកិច្ច​ប្រាសាទ​នានា​ក្នុង​ខេត្ត​សៀម​រាប​ដែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម