Connect with us

កីឡា

កម្ពុជា ធ្លាក់ ១ ចំណាត់ថ្នាក់ បន្ទាប់ពី AFC ធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់ក្លិបទ្វីប អាស៊ី

បានផុស

នៅ

សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់ក្លិបក្នុងទ្វីបអាស៊ី សម្រាប់ពាក់កណ្តាលរដូវកាល ២០២៥-២០២៦ ខណៈ កម្ពុជា បានធ្លាក់មួយចំណាត់ថ្នាក់ ដោយមកឈរនៅលេខរៀងទី ១១ ក្នុងតំបន់អាស៊ីខាងកើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៦ AFC បានប្រកាសលទ្ធផលផ្លូវការ នៃតារាងចំណាត់ថ្នាក់ក្លិបក្នុងទ្វីបអាស៊ី (AFC Club Competitions Ranking) សម្រាប់ពាក់កណ្តាលរដូវកាល ២០២៥/២៦ ដែលចំណាត់ថ្នាក់នេះ ពិតជាមានសារៈសំខាន់សម្រាប់ការរៀបចំបែងចែកកូតាក្រុមចូលរួមប្រកួតក្នុងពានរង្វាន់ទ្វីបអាស៊ី រដូវកាល ២០២៧/២៨។

លទ្ធផលបង្ហាញថា ប្រទេស កម្ពុជា ឈរនៅលេខ ២២ ក្នុងទ្វីបអាស៊ីទាំងមូល និងឈរនៅលេខ ១១ ក្នុងតំបន់ អាស៊ីខាងកើត ដោយមានពិន្ទុសរុប ២២.៨៥០ ពិន្ទុ។ តាមរយៈទន្នន័យនេះ គឺ កម្ពុជា បានធ្លាក់ ១ ចំណាត់ថ្នាក់ ពីលេខ ១០ ក្នុងតំបន់ អាស៊ីខាងកើត មកកាន់លេខ ១១ វិញ។ ដោយឡែក ឥណ្ឌូណេស៊ី បានឡើងរហូតដល់ ២ ចំណាត់ថ្នាក់មកឈរលេខ ៩ ខណៈ ហុងកុង ឈរនៅលេខ ១០ លើ កម្ពុជា ១ ចំណាតថ្នាក់។

បើក្រឡេកមើលចំណាត់ថ្នាក់រវាង កម្ពុជា និង ហុងកុង គឺមានពិន្ទុលើសខ្វះគ្នាត្រឹមតែ ១ ពិន្ទុជាងប៉ុណ្ណោះ។ ដូច្នេះ កម្ពុជា នៅមានឱកាសឡើងមកកាន់ចំណាត់ថ្នាក់កំពូលទាំង ១០ វិញ ដោយសារ កម្ពុជា នៅសល់ក្លិប ២ ត្រូវប្រកួតប្រជែងក្នុងពាន AFC Challenge League ខណៈ ហុងកុង វិញ គឺអស់ក្រុមចូលរួមប្រកួតហើយ។

គួរបញ្ជាក់ផងដែរ ថា ប្រសិនបើ កម្ពុជា អាចឡើងមកកាន់ចំណាត់ថ្នាក់លេខ ១០ វិញ ក្រោយបញ្ចប់រដូវកាល ២០២៥-២៦ នេះ នោះនឹងទទួលបានកៅអីចំនួន ១ កៅអីកន្លះ ដើម្បីលេងក្នុងពានរង្វាន់ AFC Champions League Two នៅរដូវកាល ២០២៧-២០២៨ ប៉ុន្តែបើរក្សានៅចំណាត់ថ្នាក់ដដែលដូចនេះ នោះនឹងទទួលបានកៅអីត្រឹមតែ ១ កៅអីគត់ប៉ុណ្ណោះនៅពាន AFC Champions League Two និងកន្លះកៅអីទៀតនៅពាន AFC Challenge League៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម