Connect with us

កីឡា

AFF ក្រោម​ការ​ដឹក​នាំ​​លោក ខៀវ សាម៉េត ទទួល​បាន​ពានសហព័ន្ធ​ល្អ​ប្រចាំ​តំបន់​របស់ AFC ឆ្នាំ ២០២៥

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី (AFC) ​រៀបចំ​ពិធី​ប្រគល់​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នា ២០២៥ នៅ​ទី​ក្រុង​រីយ៉ាត ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

លោក ខៀវ សាម៉េត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាន​រង្វាន់​​ជា​ច្រើន​នឹង​ត្រូវ​ផ្តល់​ទៅ​សមាជិក​នៅ​តាម​តំបន់​ផ្សេង​ៗ​គ្នា​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី ដូច​ជា​ តំបន់​អាស៊ីកណ្តាល តំបន់​អាស៊ី​ខាង​លិច និង​តំបន់​អាស៊ី​ខាង​កើត​ជា​ដើម។ ក្នុង​នោះ សហព័ន្ធ​កីឡ​បាល់ទាត់​អាស៊ី​អាគ្នេយ៍ (AFF) ក្រោម​ការ​ដឹក​នាំ​បុរស​ជន​ជាតិ​ខ្មែរ លោក ខៀវ សាម៉េត ​ជា​ប្រធាន និង​​សមាជិក​របស់​ខ្លួន​ក៏​​​ទទួល​បាន​ពាន​រង្វាន់​កម្រិត​អាស៊ី​​ជា​ច្រើន​ផង​ដែរ។

សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន និង​សមាជិក​របស់​ខ្លួន​ទទួល​បាន​ពាន​រង្វាន់​ដូច​ខាង​ក្រោម

  • សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន​ ទទួល​ពាន​រង្វាន់សហព័ន្ធ​​កីឡា​បាល់ទាត់តំបន់​​ល្អ​ប្រចាំ​ឆ្នាំ​របស់ AFC
  • ថៃ ទទួល​បាន​ពាន​រង្វាន់​សមាជិក​ AFC ល្អ​ប្រចាំ​ឆ្នាំ (ថ្នាក់​ពេជ្រ)
  • វៀតណាម ទទួល​បាន​ពាន​រង្វាន់​សមាជិក​ AFC ល្អ​ប្រចាំ​ឆ្នាំ (ថ្នាក់​ពេជ្រ)
  • ឡាវ ទទួល​ពាន​ពាន​រង្វាន់​សមាជិក AFC ល្អ​ប្រចាំ​​ឆ្នាំ (ថ្នាក់​ត្បូង​ទទឹម)
  • ម៉ាឡេស៊ី ទទួល​បាន​ពានបណ្តុះ​បណ្តាល​ថ្នាល AFC ល្អ​ប្រចាំ​ឆ្នាំ (ថ្នាក់​មេដាយ​ប្រាក់)
  • វៀតណាម ទទួល​បាន​ពានបណ្តុះ​បណ្តាល​ថ្នាល AFC ល្អ​ប្រចាំ​ឆ្នាំ (ថ្នាក់​មេដាយ​សំរិទ្ធ)

ខាង​លើ គ្រាន់​តែ​ពាន​រង្វាន់​សម្រាប់​សមាជិក​របស់ AFC ប្រចាំ​តំបន់​អាស៊ាន​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ពាន​រង្វាន់​ជា​ច្រើន​ទៀត​សម្រាប់​តំបន់​ទូទាំងអាស៊ី​មាន​ដូច​ជា ពាន​កីឡាករ កីឡាការិនី​ឆ្នើម​ ពាន​កីឡាករ កីឡាការិនី​​ផ្នែក​ផ្នែក​ហ្វូត​សាល ពាន​គ្រូ​បង្វឹក​ផ្នែក​បុរស​ ពាន​​គ្រូ​បង្វឹក​ផ្នែក​នារី​ ពានកីឡាករ​ល្អ​លើ​ឆាក​អន្តរជាតិ​ ព្រម​ទាំង​ពាន​រង្វាន់​ជា​ច្រើន​ទៀត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម