កីឡា
កម្ពុជា វ៉ា ឥណ្ឌូណេស៊ី ឡើងមកលេខ ៩ ក្នុងចំណាត់ថ្នាក់ក្លិប AFC ក្រោយ ព្រះខ័នរាជស្វាយរៀង ឈ្នះ Manila Digger
លីគ កម្ពុជា បានវ៉ា ឥណ្ឌូណេស៊ី ឡើងមកកាន់ចំណាត់ថ្នាក់លេខ ៩ នៃតារាងចំណាត់ថ្នាក់ក្លិប AFC វិញ ក្រោយបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League ប្រចាំតំបន់ខាងកើត ដែល ព្រះខ័នរាជស្វាយរៀង បានឈ្នះក្រុម Manila Digger ១ ជើង និងស្មើ ១ ជើង។

ក្រុម ព្រះខ័នរាជស្វាយរៀង បានកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League រដូវកាល ២០២៥-២០២៦ ជាផ្លូវការ បន្ទាប់ពីយកឈ្នះលើក្រុម Manila Digger សរុបលទ្ធផលទាំង ២ ជើង ៤-១។ ជើងទី ១ ធ្វើនៅទឹកដី កម្ពុជា ក្រុម ព្រះខ័នរាជស្វាយរៀង និង Manila Digger ស្មើគ្នា ១-១។ ចំណែកជើងទី ២ នៅទឹកដី ហ្វីលីពីន ក្រុម ព្រះខ័នរាជស្វាយរៀង ទទួលជ័យជម្នះក្នុងលទ្ធផល ៣-០។

យោងតាម Footy Ranking ដែលជាគេហទំព័រផ្លូវការរបស់ AFC ដើម្បីគណនាពិន្ទុក្លិបក្នុងទ្វីបអាស៊ី បានធ្វើបច្ចុប្បន្នភាពនៅល្ងាចថ្ងៃ សៅរិ៍ ទី ១៨ ខែ មេសា ឆ្នាំ ២០២៦ នេះ ក្រោយ ព្រះខ័នរាជស្វាយរៀង ឈ្នះ Manila Digger គឺ កម្ពុជា បានឡើងមួយចំណាត់ថ្នាក់សម្រាប់តំបន់ អាស៊ី ទាំងមូលពីលេខ ១៩ មកលេខ ១៨ និងសម្រាប់តំបន់អាស៊ីខាងកើតឡើងពីលេខ ១០ មកលេខ ៩ ។
លីគ កម្ពុជា បានកើន ១.៣៧៥ ពិន្ទុ បើធៀបពិន្ទុកាលពីខែ មីនា ដែលមានចំនួន ២៦.២២៥ ពិន្ទុ ជាមួយនឹងពិន្ទុបច្ចុប្បន្ន ដែលទទួលបានចំនួន ២៧.៦០០ ពិន្ទុ។ តាមរយៈស្ថិតិនេះ បានធ្វើឱ្យលីគ កម្ពុជា ទម្លាក់លីគ ឥណ្ឌូណេស៊ី ទៅកាន់ចំណាត់ថ្នាក់លេខ ១០ វិញ ដែលបច្ចុប្បន្នមាន ២៧.២៩៩ ពិន្ទុ។

គួរបញ្ជាក់ផងដែរ ថា ប្រសិនបើ កម្ពុជា នៅរក្សាចំណាត់ថ្នាក់ប៉ុណ្ណេះ នោះនឹងទទួលបាន ១ កៅអីកន្លះ ដើម្បីលេងពានលំដាប់ទី ២ AFC Champions League Two នៅរដូវកាល ២០២៧-២០២៨៕

អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


