Connect with us

កីឡា

ជំហាន​ថ្មី​មួយទៀត! លីគ​​បាល់ទាត់នារី​កម្ពុជា ២ កម្រិត​នឹង​រៀបចំ​នៅ​ឆ្នាំ ២០២៦ ​នេះ

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា នឹង​រៀបចំ​ការ​ប្រកួត​លីគ​បាល់ទាត់​នារី​ចំនួន ២ កម្រិត​ផ្សេង​គ្នា​នៅ​ក្នុង​​ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​ទី ១០ ខែ​មេសា ឆ្នាំ ២០២៦ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​រៀបចំធ្វើ​បទ​បង្ហាញ​ស្តី​ពីច្បាប់ និង​បទ​បញ្ជា​នៃ​ការ​ប្រកួត​«ខេមបូឌានលីគនារី​អាជីព» និង «ខេមបូឌានលីគ​នារី​អាយុក្រោម ១៦ ឆ្នាំ» ប្រចាំ​ឆ្នាំ ២០២៦។  ក្នុង​ពិធី​បទ​បង្ហាញ​គឺ​មាន​ក្រុម​បាល់ទាត់​នារី​ចំនួន ៨ ត្រូវ​ចូល​រួម​ប្រកួត។

ខេមបូឌានលីគ​នារី ​ត្រូវ​បានចាត់​ទុក​ជា​លីគ​នារី​លំដាប់​លេខ ១ នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជា​ពាន​​បាល់ទាត់​នារី​តែ​មួយ​គត់​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជាជា​ច្រើន​លើក​មក​ហើយ។

ឥឡូវ​នេះ ខេមបូឌាន​លីគ​នារី​​ អាយុ​ក្រោម ១៦ ឆ្នាំ ​ជា​​ការ​ប្រកួត​កីឡា​បាល់ទាត់​​​យុវតី លើក​ដំបូង​រៀបចំ​ជា​ផ្លូវ​ការ​​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។ នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត​ដែល​នឹង​នឹង​ក្លាយ​ជាមូលដ្ឋាន​គ្រឹះ​ និង​ជំរុញ​ឲ្យ​កីឡា​បាល់ទាត់​នារី​នៅ​កម្ពុជា​កាន់​តែ​រីក​ចម្រើន លូត​​លាស់ និង​លេច​ធ្លោ ដើម្បី​អាច​ប្រកួត​ប្រជែង​ជា​មួយ​បណ្តា​ប្រទេស​​នៅ​ក្នុង​តំបន់។

បច្ចុប្បន្ន​នេះ ក្រុម​បាល់ទាត់​នារី​ជា​ច្រើន​បាន និង​កំពុង​រៀបចំ​ក្រុម​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​ការ​ចូល​រួម​ប្រកួត​លីគ​នារី​រដូវ​កាល​ថ្មី។ ជាក់​ស្តែង ក្រុម​នារីភ្នំពេញ​ក្រោន​មាន​កីឡាការិនី​​ក្នុង​ស្រុក​ល្អ និង​មាន​កីឡាការិនី​ជប៉ុន ខណៈ ក្រុម​នារី ព្រះ​ខ័ន​រាជ​ស្វាយរៀង ទើប​តែ​ប្រកាស​នាំ​ចូល​កីឡាការិនី ៤ នាក់ ហើយ​ក្រុម​នារី សៀមរាប អេហ្វស៊ី មាន​កីឡាការិនី​បរទេស ៤ នាក់៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម