កីឡា
លីគនារីប្រកួតថ្ងៃស្អែក៥គូលេងម៉ោងដំណាលគ្នាទាំងអស់
លីគបាល់ទាត់កំពូលនារីកម្ពុជា នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីខកខានតាំងពីឆ្នាំ២០២២ ដោយមាន១០ក្រុមចូលរួមប្រកួតប្រជែង។

ក្រុមដែលចូលរួមប្រកួតរដូវកាលនេះមានក្រុមនារីខេត្តកំពង់ធំ ក្រុមនារីព្រះខ័នរាជស្វាយរៀង ក្រុមនារីបឹងកេត ក្រុមនារីខេត្តកំពង់ឆ្នាំង ក្រុមនារីសៀមរាប ក្រុមនារីសលត៍ខេត្តបាល់ដំបង ក្រុមនារីភ្នំពេញក្រោន ក្រុមនារីណាហ្គាវើលដ៍ ក្រុមនារីមីស្ទើរលេង និងក្រុមនារីវិសាខា។

រូបមន្តនៃការប្រកួតគឺមាន២ដំណាក់កាល។ ដំណាលទី១ គឺជាការប្រកួតវិលជុំសន្សំពិន្ទុ២ជើង ក្នុងដី និងក្រៅដី។ ដំណាក់កាលទី២ ក្រុមដែលមានពិន្ទុឈរកំពូលទាំង៤ (Top 4) នឹងប្រកួតបន្តទៀត។ ក្នុងនោះក្រុមឈរលេខ៤ ត្រូវប្រកួតជាមួយក្រុមលេខ៣ ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅប្រកួតជាមួយក្រុមចំណាត់ថ្នាក់លេខ២។ ក្រុមដែលទទួលបានជ័យជម្នះនឹងឡើងទៅប្រកួតជាមួយក្រុមចំណាត់ថ្នាក់លេខ១ក្នុងវគ្គផ្តាច់ព្រ័ត្រ ដូច្នេះមានន័យថា ក្រុមចំណាត់ថ្នាក់លេខ១ឈរចាំនៅវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់សប្តាហ៍បើកឆាក ការប្រកួតធ្វើឡើង នៅថ្ងៃសៅរ៍ ទី១៧ ខែសីហា វេលាម៉ោង៣:៣០នាទីរសៀល ដែលប្រកួតនៅម៉ោងដំណាលគ្នាទាំង៥គូតែម្តង។
កម្មវិធីប្រកួតសប្តាហ៍ទី១
- ក្រុមនារីមីស្ទើរលេង vs ក្រុមនារីវិសាខា នៅទីលានសាលាតម្រង់ទិសទិសព្រៃវែង
- ក្រុមនារីព្រះខ័នរាជស្វាយរៀង vs ក្រុមនារីខេត្តកំពង់ធំ នៅកីឡដ្ឋានខេត្តស្វាយរៀង
- ក្រុមនារីសលត៍ខេត្តបាត់ដំបង vs ក្រុមនារីសៀមរាប នៅអង្គការសលត៍បាត់ដំបង
- ក្រុមនារីភ្នំពេញក្រោន vs ក្រុមនារីណាហ្គាវើលដ៍ នៅកីឡដ្ឋានស្មាត RSN ភ្នំពេញក្រោន
- ក្រុមនារីបឹងកេត vs ក្រុមនារីខេត្តកំពង់ឆ្នាំង នៅទីលានហ្វឹកហាត់ ហាយធិក

សូមបញ្ជាក់ថា លីគបាល់ទាត់នារីកម្ពុជា កាលពីឆ្នាំ២០២១ ក្រុមនារីភ្នំពេញក្រោន ជាម្ចាស់ជើងឯក លេខ២បានទៅក្រុមណាហ្គាវើលដ៍កំពង់ស្ពឺ ហើយលេខ៣ក្រុមនារីសៀមរាប។ កីឡាការិនីរបស់ភ្នំពេញក្រោន បាន ជាវៃ ជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេគឺ៣៥គ្រាប់ ខណៈកីឡាការិនី យ៉ុន យ៉ើន របស់ក្រុមនារីណាហ្គាវើលដ៍កំពង់ស្ពឺ បានក្លាយជាកីឡាការិនីឆ្នើមប្រចាំរដូវកាល៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


