កីឡា
លោកសំ វ៉ាន់ដេត ចុចឈ្មោះក្រុមនារី ៣ នឹងក្លាយជាឧបសគ្គសម្រាប់ក្រុមនារី ព្រះខ័នរាជស្វាយរៀង
គ្រូបង្វឹករបស់ក្រុមបាល់ទាត់នារី ព្រះខ័នរាជស្វាយរៀង លោកសំ វ៉ាន់ដេត បានសម្លឹងឃើញក្រុមបាល់ទាត់នារីចំនួន ៣ នឹងក្លាយយជាឧបសគ្គធំសម្រាប់ក្រុមនារី ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតប្រជែងជើងឯកលីគកំពូលនារី កម្ពុជា ឆ្នាំ ២០២៦ នេះ។

គ្រប់ក្រុមបាល់ទាត់នារីទាំងអស់ ដែលត្រៀមប្រកួតប្រជែងលីគកំពូលនារី កម្ពុជា ២០២៦ (Cambodian Women’s League) បានបង្ហាញការត្រៀមខ្លួនយ៉ាងល្អ។ ជាពិសេស មានក្រុមមួយចំនួន បាននាំចូលកីឡាការិនីបរទេសល្អៗច្រើន ដើម្បីមកពង្រឹងក្រុមឱ្យកាន់តែខ្លាំងក្លា ដែលខុសប្លែកពីឆ្នាំមុនៗ។
ចំណុចទាំងនេះបានធ្វើឱ្យលោក សំ វ៉ាន់ដេត យល់ ថា លីគនារី កម្ពុជា រដូវកាលនេះពិតជាមានការប្រកួតប្រជែងខ្លាំងគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ លោកយល់ ថា មានក្រុមចំនួន ៣ នឹងក្លាយជាឧបសគ្គធំសម្រាប់ក្រុមនារី ព្រះខ័នរាជស្វាយរៀង ដើម្បីប្រជែងជើងឯកលីគ រួមមានក្រុមការពារតំណែងជើងឯក ភ្នំពេញក្រោន វិសាខា និង ក្រុមនារីខេត្ត សៀមរាប។
ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន «កម្ពុជាថ្មី» លោកសំ វ៉ាន់ដេត បានមានប្រសាសន៍ ថា៖ «ខ្ញុំគិត ថា ឆ្នាំនេះកាន់តែខុសពីឆ្នាំមុនៗ ដោយសារមានក្រុមមួយចំនួនកំពុងបន្ថែមកីឡាការិនីបរទេស ដូចជាក្រុម ខេត្តសៀមរាប អិកស៍អូ ក៏ដូចជាក្រុម បឹងកេត ភ្នំពេញក្រោន វិសខា»។

លោកសំ វ៉ាន់ដេត បានបន្តទៀត ថា៖ «ខ្ញុំគិត ថា ក្រុមដែលមានការប្រកួតប្រជែងខ្ពស់ គឺមាន ៣ ក្រុម។ ទី ១. គឺក្រុម ភ្នំពេញក្រោន ទី ២. ក្រុមវិសខា និងទី ៣. ក្រុមខេត្តសៀមរាប។ ក្រុម ៣ នេះ ជាក្រុមដែលមានការយកចិត្តទុកដាក់ខ្ពស់ មានការហ្វឹកហាត់កម្រិតខ្ពស់ និងមានកីឡាការិនីបរទេស»។
គួរបញ្ជាក់ ថា ការប្រកួតលីគកំពូលនារី កម្ពុជា សប្តាហ៍ទី ១ នឹងចាប់ផ្តើមនៅថ្ងៃ សៅរ៍ ទី ២៥ ខែ មេសា ដោយគូទី ១ ក្រុមនារី វិសាខា ត្រូវទទួលក្រុមនារី អិកស៍អូ យូណាយធីត និងគូទី ២ ក្រុមនារី ភ្នំពេញក្រោន ត្រូវទទួលក្រុមនារី មន្ទីរ អ.យ.ក ខេត្តកំពង់ឆ្នាំង។
ដោយឡែកនៅថ្ងៃ អាទិត្យ ទី ២៦ ខែ មេសា មាន ២ គូទៀត ដោយគូទី ១ ក្រុមនារី ព្រះខ័នរាជស្វាយរៀង ត្រូវទទួលក្រុមនារី បឹងកេត និងគូទី ២ ក្រុមនារី ណាហ្គាវើលដ៍ ត្រូវទទួលក្រុមនារីខេត្ត សៀមរាប៕


អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


