កីឡា
លោក សំ វ៉ាន់ដេត មើលឃើញសក្តានុពលក្រុមនារី ព្រះខ័នរាជស្វាយរៀង ឆ្នាំនេះ ជឿជាក់នឹងអាចលើកពានលីគ
គ្រូបង្វឹករបស់ក្រុមបាល់ទាត់នារី ព្រះខ័នរាជស្វាយរៀង លោក សំ វ៉ាន់ដេត ជឿជាក់យ៉ាងមុតមាំលើក្រុមរបស់លោកនឹងអាចដណ្តើមបានជើងឯកក្របខណ្ឌលីគកំពូលនារី កម្ពុជា ឆ្នាំ ២០២៦ បន្ទាប់ពីលោកមើលឃើញពីក្រុមទាំងមូល កំពុងតែមានសក្តានុពលខ្លាំង។

ក្រុមបាល់ទាត់នារី ព្រះខ័នរាជស្វាយរៀង បានបង្ហាញការត្រៀមខ្លួនយ៉ាងល្អ នាមុនការប្រកួតលីគនារី កម្ពុជា ២០២៦ (Cambodian Women’s League) ចាប់ផ្តើមនៅសប្តាហ៍នេះ ដោយពួកគេបានរៀបចំឡើងវិញទាំងគ្រូបង្វឹក និងសមភាសកីឡាការិនី។
ចាប់អារម្មណ៍ជាមួយនឹងសមាសភាពកីឡាការិនីបរសទេសថ្មីៗ គឺ ព្រះខ័នរាជស្វាយរៀង បាននាំចូលចំនួន ៤ នាក់ ដើម្បីជួយពង្រឹងក្រុម រួមមានខ្សែបម្រើសញ្ជាតិ នេប៉ាល់ Preeti Rai, ខ្សែប្រយុទ្ធសញ្ជាតិ កុងហ្គោ Dikisha Bushiri Esther, ខ្សែការពារសញ្ជាតិ តួកគី Bilmez Gamz និងខ្សែការពារសញ្ជាតិ ហ្គាណា Akasheeh Doris។

តាមរយៈសមាសភាពកីឡាការិនីក្នុងស្រុក ដែលមានស្រាប់ រួមជាមួយកីឡាការិនីបរទេសថ្មី ៤ នាក់បន្ថែម និងការយកចិត្តពីថ្នាក់ដឹកនាំក្លិបផងនោះ បានធ្វើឱ្យគ្រូបង្វឹកលោក សំ វ៉ាន់ដេត មានទំនុកចិត្តជាខ្លាំង ដើម្បីជួយក្រុមនារី ព្រះខ័នរាជស្វាយរៀង លើកពានលីគនារី កម្ពុជា ឆ្នាំ ២០២៦។
ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន «កម្ពុជាថ្មី» លោក សំ វ៉ាន់ដេត បានមានប្រសាសន៍ ថា៖ «ចំពោះខ្ញុំ ដោយសារមានការជឿជាក់ពីថ្នាក់ដឹកនាំ ដែលបានផ្តល់កីឡាការិនីបរទេស ដែលបានផ្តល់ទីកន្លែងហ្វឹកហាត់ និងកម្មវិធីហ្វឹកហាត់បែបវិទ្យាសាស្ត្រកីឡាបែបនេះ។ ដូច្នេះវាជាក្តីរំពឹងមួយសម្រាប់ខ្ញុំដែលជឿជាក់ ហើយខ្ញុំសង្ឃឹម ថា យើងនឹងដណ្តើមពានឆ្នាំនេះឱ្យបាន។ វាជាឆន្ទៈរបស់ខ្ញុំ ដោយសារមានការជឿជាក់ពីថ្នាក់ដឹកនាំ និងកីឡាការិនីរបស់យើងដែលមានស្រាប់»។

គួរបញ្ជាក់ ថា ការប្រកួតលីគកំពូលនារី កម្ពុជា សប្តាហ៍ទី ១ នឹងចាប់ផ្តើមនៅថ្ងៃ សៅរ៍ ទី ២៥ ខែ មេសា ដោយគូទី ១ ក្រុមនារី វិសាខា ត្រូវទទួលក្រុមនារី អិកស៍អូ យូណាយធីត និងគូទី ២ ក្រុមនារី ភ្នំពេញក្រោន ត្រូវទទួលក្រុមនារី មន្ទីរ អ.យ.ក ខេត្តកំពង់ឆ្នាំង។
ដោយឡែកនៅថ្ងៃ អាទិត្យ ទី ២៦ ខែ មេសា មាន ២ គូទៀត ដោយគូទី ១ ក្រុមនារី ព្រះខ័នរាជស្វាយរៀង ត្រូវទទួលក្រុមនារី បឹងកេត និងគូទី ២ ក្រុមនារី ណាហ្គាវើលដ៍ ត្រូវទទួលក្រុមនារីខេត្ត សៀមរាប៕

អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


