កីឡា
ថ្ងៃស្អែក ក្រុមនារីវិសាខា ប៉ះ ណាហ្គាវើលដ៍ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលីគនារី
ក្រុមបាល់ទាត់នារី វិសាខា នឹងប្រកួតជាមួយក្រុមបាល់ទាត់នារី ណាហ្គាវើលដ៍ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លីគបាល់ទាត់នារីកម្ពុជារដូវកាល២០២៤-២៥ វេលាម៉ោង៣:៣៥នាទីរសៀល ថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ នៅទីលានហ្វឹកហាត់ផ្លូវការរបស់ក្លិបវិសាខា។

ឆ្លងកាត់វគ្គវិលជុំសន្សំពិន្ទុពីរជើងសរុប១៨ប្រកួត ក្រុមនារីវិសាខា រកបាន៤៤ពិន្ទុ ឈរចំណាត់ថ្នាក់លេខ២ បន្ទាប់ពីឈ្នះ១៤ប្រកួត ស្មើ២ប្រកួត និងចាញ់២ប្រកួត។ ចំណែក ណាហ្គាវើលដ៍ រកបាន៤០ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីឈ្នះ១៣ប្រកួត ស្មើ១ប្រកួត និងចាញ់៤ប្រកួត។ ណាហ្គាវើលដ៍នឹងលេងដោយគ្មានកីឡាការិនី យ៉ុន យ៉ើន និង ហុក សៅឌី ដោយសារកីឡាការិនីទាំងពីរត្រូវបានខ្ចីជើងទៅក្លិប Bangkok Women ក្នុងលីគនារីថៃ។
មុនឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមនារីណាហ្គាវើលដ៍បានយកឈ្នះ ក្រុមនារីព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣-០ ក្នុងវគ្គខ្វែង៤ក្រុមចុងក្រោយ។ ក្រុមនារីវិសាខាជាក្រុមតែមួយគត់បានផ្តល់បរាជ័យដល់ក្រុមកំពូលតារាង នារីភ្នំពេញក្រោន ក្នុងរដូវកាលនេះ ដោយលទ្ធផល ២-១។

ជួបគ្នា២លើកក្នុងវគ្គវិលជុំសន្សំពិន្ទុ ក្រុមនារីណាហ្គាវើលដ៍ បានយកឈ្នះ វិសាខា ដោយលទ្ធផល ១-០ ក្នុងជើងទី១ នៅទឹកដីខេត្តកំពង់ស្ពឺ ប៉ុន្តែនៅជើងទី២ក្នុងទឹកដីរាជធានីភ្នំពេញ ក្រុមនារីវិសាខា បានយកឈ្នះ ដោយលទ្ធផល ៤-០ វិញ។
ក្រុមដែលឈ្នះ រវាងក្រុមនារីវិសាខា និង ណាហ្គាវើលដ៍ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជួប ក្រុមនារីភ្នំពេញក្រោន នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅកីឡដ្ឋានរបស់ក្លិបភ្នំពេញក្រោន។ ក្រុមនារីភ្នំពេញក្រោនជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ និងជាក្រុមឈរចាំវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីធ្វើបានល្អឈរចំណាត់ថ្នាក់លេខ១ក្នុងតារាង ដោយឈ្នះ១៦ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


