កីឡា
កីឡាឆ្នេរខ្សាច់អាស៊ី លើកទី៦៖ កម្ពុជាប្រកួតអស់ ២ប្រភេទកីឡាហើយ និងកំពុងដំណើរការប្រកួតកីឡាទី៣ បាល់ទាត់លើតុ
ការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី លើកទី៦ នៅឯប្រទេសចិន បានចាប់ផ្ដើមតាំងពីថ្ងៃទី២២ មេសា ២០២៦ មកម្ល៉េះ ខណៈអត្តពលិកកម្ពុជាប្រកួត ២ប្រភេទកីឡារួចហើយ និងកំពុងដំណើរការប្រកួតបាល់ទាត់លើតុ ប៉ុន្តែមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ។

ទិដ្ឋភាពពិធីបើកការប្រកួត
ព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់ប្រចាំទ្វីបអាស៊ី ដែលកំពុងធ្វើនៅឯប្រទេសចិនលើកនេះក្រុមអត្តពលិកកម្ពុជាប្រកួតអស់ពីរប្រភេទកីឡាហើយគឺកីឡាទ្រីយ៉ាត្លុង និងកីឡាជឺជីតស៊ូ។ ក្នុងចំណោមទាំងពីរប្រភេទកីឡានេះគឺកម្ពុជាដណ្ដើមបានមេដាយប្រាក់ ១គ្រឿងពីកីឡាទ្រីយ៉ាងត្លុង។
ចំពោះកីឡាបាល់ទាត់លើតុគឺដំណើរការប្រកួតចាប់តាំងពីម្សិលមិញមកម៉្លេះ។ ដូច្នេះក្រុមបាល់ទាត់លើតុកម្ពុជាក៏កំពុងដំណើរការប្រកួតជាមួយបណ្ដាប្រទេសចូលរួមដូចគ្នាទៅតាមវិញ្ញាសាផ្សេងៗ និងមិនទាន់ដឹងលទ្ធផលយ៉ាងខ្លះនៅឡើយទេ។ ប្រភេទកីឡាបាល់ទាត់លើតុនេះគឺធ្វើការប្រកួតចាប់ពីថ្ងៃទី២៤ ដល់ ២៨ មេសា ទើបបិទបញ្ចប់។

ទិដ្ឋភាពពិធីបើកការប្រកួត
បញ្ជាក់ដែរថា នៅព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី លើកទី៦ ឆ្នាំ២០២៦ នេះគឺធ្វើឡើងនៅឯប្រទេសចិន ចាប់ពីថ្ងៃទី២២ ដល់ ៣០ ខែមេសា។ ចំពោះប្រទេសកម្ពុជាបញ្ជូនកីឡា ៤ប្រភេទទៅចូលរួមប្រកួតប្រជែងមេដាយ។ ២ប្រភេទកីឡារួមមាន ទ្រីយ៉ាងត្លុង ជឺជីតស៊ូ បានបញ្ចប់ការប្រកួតរួចហើយ។ ដោយឡែកកីឡាបាល់ទាត់លើតុកំពុងដំណើរការប្រកួត ស្របពេលកីឡាចំបាប់ចុងក្រោយគេទើបតែចេញដំណើរពីកម្ពុជាព្រឹកមិញនេះទេ។ ចំបាប់នឹងត្រូវប្រកួតនៅថ្ងៃទី២៧ ដល់ ២៩ មេសា។ បច្ចុប្បន្ននេះម្ចាស់ផ្ទះចិនកំពុងឈរចំណាត់ថ្នាក់លេខ១ ដោយឈ្នះមេដាយសរុប ១៩គ្រឿង មាស៩ ប្រាក៨ សំរឹទ្ធ២ គិតត្រឹមរសៀលថ្ងៃទី២៥ មេសា ២០២៦ នេះ៕




អត្ថបទដោយ៖ នូន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


