Connect with us

កីឡា

ពានអាស៊ាន​ FIFA ASEAN Cup កាន់​តែ​ធំ ដោយ​​មាន​ប្រាក់​ឧបត្ថម្ភ​សរុប​ ៤ លាន​ដុល្លារ

បានផុស

នៅ

ពាន​រង្វាន់​ថ្មី​ប្រចាំ​តំបន់​អាស៊ាន FIFA ASEAN CUP កំពុង​ស្ថិត​នៅ​ក្នុង​គម្រោង​កាន់​តែ​ធំ និង​កាន់​តែ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​​ដែល​មាន​ក្រុម​​​ច្រើន​មក​ពី​តំបន់​ក្រៅ​អាស៊ាន​ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូត​ដល់​ពេល​នេះ សេចក្តី​ប្រកាស​ផ្លូវ​ការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) មិន​ទាន់​ចេញ​នៅ​ឡើយ​ទេ ប៉ុន្តែ​ត្រូវ​បាន​គេ​ដឹង​ថា ទំនង​ជា​ចេញ​ព័ត៌មានលំអិត​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ ២០២៦។ ទោះ​បី​ជា​យ៉ាង​ណា មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ជា​ច្រើន​ទូទាំង​តបន់​អាស៊ាន​ក្នុង​នោះ​បង្ហាញ​ពី​ចំនួន​ក្រុម រូបមន្តនៃ​ការ​ប្រកួត និង​ប្រាក់​រង្វាន់​ជា​ដើម។

ការ​ប្រកួត​ពាន FIFA ASEAN Cup ធ្វើ​នៅ​ថ្ងៃ FIFA Day ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ដល់ ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ ២០២៦ ដោយ​មាន ពាន​រង្វាន់​ ២ ផ្សេង​គ្នា។ ក្រុម​ចំនួន ១៤ ត្រូវ​ចូល​រួម​ប្រកួត​នេះ​ដោយ​ផ្អែក​លើ​តារាង​ចំណាត់​ថ្នាក់ FIFA Ranking។ ក្រុមដែល​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​ចំនួន ៨  ត្រូវ​​ប្រកួត​ពាន​​​កម្រិត​ទី១ និង​ក្រុមដែល​មាន​ចំណាត់​ថ្នាក់​ទាប ចំនួន ៦ ត្រូវ​ប្រកួត​ពាន​​​​កម្រិតទី២។

ចំពោះ​ពាន​កម្រិត​ទី១ ត្រូវ​បានអញ្ជើញ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ ចិន និង ឥណ្ឌា បន្ថែម​លើ ឥណ្ឌូណេស៊ី ថៃ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​សិង្ហបុរី។ កម្រិត​ទី ១ ​នេះ​ត្រូវ​បែង​ចែង​ជា​ ២ ពូល ដែល​ក្នុង​ ១ ពូល មាន ៤ ក្រុម​ដើម្បី​ប្រកួតសន្សំពិន្ទុ​ក្នុង​ពូល នៅ​ប្រទេស​ឥណ្ឌូណេស៊ី ជា​ម្ចាស់​ផ្ទះ។

ចំណែក​ ពានកម្រិត​ទី២ មាន ៦ ក្រុម គឺ ហុងកុង មីយ៉ាន់ម៉ា កម្ពុជា ឡាវ ព្រុយណេ និងទីម័រ​ខាង​កើត។ កម្រិត​នេះ​ក៏​បែង​ចែក​ជា ២ ពូល ​ដែរ​ដោយ​​ ១ ពូល​មាន ៣ ក្រុម ដើម្បី​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល ​នៅ​ ហុងកុង ជា​ម្ចាស់​ផ្ទះ។

ការ​ប្រកួត​គ្មាន​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ទេ​សម្រាប់​ពាន​រង្វាន់​ទាំង​ពីរ​កម្រិត​គឺ ក្រុម​លេខ ១ នៃ​ពូល​ទាំង​២​ ត្រូវ​ជួប​គ្នា​វគ្គ​ផ្តាច់​ព្រ័ត្រ ​ដណ្តើម​ជើង​ឯក ខណៈ​ក្រុម​លេខ ២ លេខ ៣ និង​លេខ ៤ នៃ​ពូល​នីមួយ​ៗ​ក៏​ត្រូវ​ប្រកួត​គ្នា​ដើម្បី​ដណ្តើម​​ចំណាត់​ថ្នាក់។ ក្រុម​នីមួយ​ៗ​អាច​មាន​ការ​ប្រកួត​ចន្លោះ​ពី ២ ទៅ ៤ ប្រកួត​ទើប​ចប់។

ប្រាក់​រង្វាន់​សរុប​ប្រមាណ ៤ លាន​ដុល្លារ​អាមេរិក

  • ក្រុម​ចូល​រួមទាំង​អស់​​​​ទទួលបាន​ប្រាក់​ឧបត្ថម្ភ ១២ ម៉ឺន​ដុល្លារ ដូច​គ្នា
  • ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ពី​ការ​ឈ្នះ ឬ ស្មើ​ក្នុង​ពូល
  • ក្រុម​ជើង​ឯក ​ពាន​កម្រិត​ទី១ ទទួល​​ប្រាក់​រង្វាន់  ១ លាន​ដុល្លារ
  • ក្រុម​​ជើង​ឯក​ ពាន​កម្រិត​ទី២ ទទួល​ប្រាក់​រង្វាន់ ៣០ ម៉ឺន​ដុល្លារ

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម