កីឡា
៤ចំណុចសំខាន់ត្រូវដឹងពីពានរង្វាន់ FIFA ASEAN Cup ថ្មីសន្លាងនៅអាស៊ាន
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានសម្រេចជាផ្លូវការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ FIFA ASEAN Cup សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិទាំង ១១ ប្រទេសចូលរួមប្រកួត។ នេះជាពានរង្វាន់លំដាប់លំដាប់កំពូលប្រចាំតំបន់អាស៊ានមួយទៀត បន្ទាប់ពីពាន ASEAN Championship។

ព័ត៌មានលំអិតនៃពានរង្វាន់ FIFA ASEAN Cup នៅមិនទាន់បានចេញជាផ្លូវការឡើយ ប៉ុន្តែក៏មានព័ត៌មានមួយចំនួនបានបង្ហាញពីពានរង្វាន់នេះ។
- ដើមហេតុបង្កើតឲ្យមានពាន
អាស៊ាន និង FIFA បានចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ដោយលោក កៅ គឹមហ៊ួន អគ្គលេខាធិការអាស៊ាន និងលោក Gianni Infantino ប្រធាន FIFA ក្នុងកិច្ចប្រជុំកំពូលអាស៊ាន សម្រាប់ពានរង្វាន់ FIFA ASEAN Cup។

តាមពិតទៅ គំនិតផ្តួចផ្តើមពានរង្វាន់ FIFA ASEAN Cup នេះបានកើតឡើងតាំងពីឆ្នាំ ២០១៩ នៅពេលលោក Infantino បានចុះកិច្ចព្រមព្រៀងជាមួយអាស៊ានដើម្បីជំរុញអភិវឌ្ឍកីឡាបាល់ទាត់នៅតំបន់អាស៊ាន ក្នុងនោះមានទាំងការបង្កើតសាលាបាល់ទាត់ និងសកម្មភាពបាល់ទាត់នៅតាមបណ្តាប្រទេសអាស៊ាននានា។
- គោលបំណង
FIFA នឹងធ្វើការជាមួយ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC), សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) និង សមាជិកទាំង ១១ ប្រទេសដើម្បីវិស័យបាល់ទាត់។

គោលបំណងសំខាន់នៃពានរង្វាន់ FIFA ASEAN Cup គឺជំរុញវិស័យកីឡាបាល់ទាត់នៅតំបន់អាស៊ានឲ្យរីកចម្រើន ជាក្រុមជម្រើសជាតិទាំង ១១ ប្រទេស។ ការប្រកួតកម្រិតស្តង់ដាទាំងកីឡាករ គ្រូបង្វឹក ហេដ្ឋារចនាសម្ព័ន្ធ និងអ្នកគាំទ្រ ព្រមទាំងជំរុញការរួបរួមសាមគ្គីតាមរយៈកីឡា។
លោក Infantino បានថ្លែងថា ៖«ពាននេះនឹងនាំឲ្យប្រទេសអាស៊ានរួបរួមគ្នា និងអនុញ្ញាតឲ្យកីឡាករល្អៗនៅអាស៊ានលេចធ្លោលើឆាកអន្តរជាតិ»។
- រូបមន្តនៃការប្រកួត
ទម្រង់នៃការប្រកួតមិនទាន់ត្រូវបានសម្រេចជាផ្លូវការឡើយ ប៉ុន្តែបើយោងតាមការផ្សាយរបស់ AP ថា ទម្រង់ប្រកួតស្រដៀងនឹងពានរង្វាន់ FIFA Arab Cup ដែរ។ ពានរង្វាន់ FIFA Arab Cup មានប្រទេសចំនួន ២៣ ចូលរួមប្រកួត។ ជុំទី១ ក្រុមជម្រើសជាតិលំដាប់កំពូល ផ្នែកលើ FIFA World Ranking ចំនួន ៩ ឈរចាំនៅវគ្គចែកពូល ហើយ ១៤ ក្រុមត្រូវប្រកួតជម្រុះដើម្បីយក ៧ ក្រុមឡើងទៅវគ្គចែកពូល ចំនួន ១៦ក្រុម។

ជុំទី២ ក្រុមទាំង ១៦ ចុងក្រោយ ត្រូវបែងចែកជាពូល ដើម្បីប្រកួតវគ្គសន្សំពិន្ទុ ហើយក្រុមលេខ១ និង លេខ២ ឡើងទៅ វគ្គ ៨ ក្រុម ព្រមទាំងមានការប្រកួតបន្តបន្ទាប់រហូតដល់វគ្គផ្តាច់ព្រ័ត្រ ហើយក៏មានការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ដែរ។
ដូច្នេះដែរ អាស៊ានមានសមាជិកចំនួន ១១ ប្រទេស ក្រុមជម្រើសជាតិទាំង ១១ អាចនឹងមានការប្រកួតជម្រុះ មុនពេលឈានដល់វគ្គចែកពូល។ ទោះបីជាយ៉ាងណា ប្រសិនបើប្រើទម្រង់ប្រកួតជម្រុះ ដើម្បីឡើងទៅវគ្គចែកពូល គឺមិនខុសពីពានរង្វាន់លំដាប់ទី១អាស៊ាន ASEAN Championship។ បែបនេះក៏អាចនឹងមានទម្រង់ផ្សេងដើម្បីការប្រកួតលក្ខណៈពិសេសប្លែក និងខុសគ្នា។
- កាលបរិច្ឆេទនៃការប្រកួត
ការប្រកួតគ្រោងរៀបចំនៅថ្ងៃ FIFA Day ដែលជាកាលបរិច្ឆេទប្រកួតផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ និងជាថ្ងៃឈប់សម្រាករបស់កីឡាករនៅលីគទូទាំងពិភពលោក។ លោក Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិបានលើកឡើងថា ពានរង្វាន់នេះរៀបចំនៅថ្ងៃ FIFA Day ដែលអនុញ្ញាតឲ្យកីឡាករមកពីលីគទូទាំងពិភពលោកចូលរួមជាមួយក្រុមជម្រើសជាតិរបស់ខ្លួនបាន៕

អត្ថបទ៖ វីរបុត្រ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


