កីឡា
ចាប់ពីឆ្នាំ ២០២៦ ក្រុមបាល់ទាត់កម្ពុជា មានពានរង្វាន់អន្តរជាតិ ២ ប្រកួតក្នុងតំបន់អាស៊ាន
ចាប់ពីឆ្នាំ ២០២៦ ទៅ ក្រុមបាល់ទាត់ជម្រើសជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងមានព្រឹត្តិការណ៍ប្រកួតអន្តរជាតិប្រចាំតំបន់របស់ខ្លួនចំនួន ២ ផ្សេងគ្នាយ៉ាងទៀងទាត់ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ។

ទី១ ការប្រកួតជើងឯកអាស៊ាន (ASEAN Championship)
ជើងឯកអាស៊ាន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៨ ដែលក្នុងឆ្នាំ ២០២៦ ជាខួបលើកទី ៣០ ឆ្នាំ។ ពានរង្វាន់ដែលរៀបចំការប្រកួតរាល់ ២ ឆ្នាំម្តងនេះជាពានតែមួយគត់ប្រចាំតំបន់របស់ខ្លួនដែលក្រុមបាល់ទាត់ជម្រើសជាតិទាំង ១១ ចូលរួមប្រកួតប្រជែង។

ពានរង្វាន់នេះ ថៃធ្លាប់ឈ្នះជើងឯក ៧ លើក សិង្ហបុរី ៤ លើក វៀតណាម ៣ លើក និងម៉ាឡេស៊ី ១ លើក។ បើនិយាយពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាវិញមិនធ្លាប់ឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលឡើយសម្រាប់ការចូលរួមប្រកួត ១០ លើកនៅវគ្គសន្សំពិន្ទុក្នុងពូល។
សម្រាប់ឆ្នាំ ២០២៦ ពាន ASEAN Championship ត្រូវបានរៀបចំការប្រកួតក្នុងពាក់កណ្តាលឆ្នាំជាលើកដំបូងដើម្បីអបអរដល់ខួប ៣០ ឆ្នាំរបស់ខ្លួន នៅខែកក្កដា និងសីហា។ កម្ពុជា ស្ថិតនៅពូល A ដែលប៉ះសុទ្ធតែក្រុមខ្លាំងគឺ វៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី និងក្រុមឡើងពីវគ្គជម្រុះរវាង ព្រុយណេ និង ទីម័រខាងកើត។
ទី២ ពាន FIFA ASEAN Cup
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានអនុម័តបង្កើតពានរង្វាន់មួយទៀតសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិនៅតំបន់អាស៊ានប្រកួតប្រជែងគ្នាគឺ FIFA ASEAN Cup។

ពានរង្វាន់ FIFA Asean Cup នឹងរៀបចំការប្រកួតជារៀងរាល់ឆ្នាំ នៅចំថ្ងៃ FIFA Day ដូច្នេះក្រុមបាល់ទាត់ជម្រើសជាតិនីមួយៗមិនបាកក្នុងការរកដៃគូប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃ FIFA Day ឡើយ។ តាមការគ្រោងទុក ការប្រកួតលើកទី១ នៅខែកញ្ញា និង តុលា ឆ្នាំ ២០២៦ ដែលមានក្រុមបាល់ទាត់ជម្រើសជាតិទាំង ១១ ចូលរួមប្រកួតគឺ កម្ពុជា វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា ទីម័រខាងកើត ឡាវ ព្រុយណេ និង ថៃ។

គោលបំណងសំខាន់នៃពានរង្វាន់ FIFA ASEAN Cup គឺជំរុញវិស័យកីឡាបាល់ទាត់នៅតំបន់អាស៊ានឲ្យរីកចម្រើន ជាក្រុមជម្រើសជាតិទាំង ១១ ប្រទេស។ ការប្រកួតកម្រិតស្តង់ដាទាំងកីឡាករ គ្រូបង្វឹក ហេដ្ឋារចនាសម្ព័ន្ធ និងអ្នកគាំទ្រ ព្រមទាំងជំរុញការរួបរួមសាមគ្គីតាមរយៈកីឡា។

ក្រៅពីពានរង្វាន់ពីរខាងលើ ក្រុមបាល់ទាត់ជម្រើសជាតិនៅក្នុងតំបន់អាស៊ានក៏មានពានរង្វាន់អន្តរជាតិធំសំខាន់ចំនួន ២ ទៀត គឺ AFC Asian Cup និង FIFA World Cup ដែលពានរង្វាន់ទាំងពីរនេះធ្វើការប្រកួតរាល់ ៤ ឆ្នាំម្តង ប៉ុន្តែក្រុមជម្រើសជាតិនីមួយៗត្រូវប្រកួតជម្រុះជាច្រើនដំណាក់កាលដើម្បីស្វែងរកកៅអីឡើងទៅជុំចុងក្រោយ៕
អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


