កីឡា
មកដឹងលក្ខខណ្ឌក្រុមទាំង ៨ អាចមកលេងតេជោលីគ និងរូបមន្តប្រកួតពីមួយជុំទៅមួយជុំ
ការប្រកួតតេជោលីគ រដូវកាលទី៣ កាន់តែខិតជិតមកដល់ហើយនៅថ្ងៃទី១៦ ខែឧសភា ដល់ ៥ កញ្ញា ២០២៦ នេះហើយ។ យ៉ាងណាអ្នកគាំទ្រមួយចំនួនអាចនឹងមិនទាន់ដឹងពីលក្ខខណ្ឌអ្វីដែលក្រុមខ្លាំងទាំង ៨ រួមមាន៖ ក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស សមាគមកីឡាបាល់ទះវិសាខា សមាគមបាល់ទះក្រសួងមហាផ្ទៃ ក្លឹបបាល់ទះស្នងការដ្ឋាន ន.ប ខេត្តស្វាយរៀង ក្លឹបបាល់ទះស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ ក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ក្លឹបបាល់ទះស្នងការដ្ឋាន ន.ប ខេត្តកោះកុង ក្លឹបបាល់ទះស្នងការដ្ឋាន ន.ប ខេត្តព្រះសីហនុ ត្រូវបានចូលលេងពានរង្វាន់មួយនេះ និងរូបមន្តនៃការប្រកួតពីជុំទី១ ដល់ វគ្គផ្ដាច់ព្រ័ត្រតែម្ដង។

លោក អាំង សិរីពិសិដ្ឋ
លោក អាំង សិរីពិសិដ្ឋ បានឲ្យដឹងថា ជាទូទៅតេជោលីគគឺមាន ៨ក្រុមចូលរួមប្រកួតប្រជែង។ ២ក្រុមដែលជាប់ចំណាត់ថ្នាក់ចុងក្រោយគេបង្អស់នឹងត្រូវកាត់ចេញពីលីគនៅរដូវកាលក្រោយ។ ចំពោះ ២ក្រុមដែលនឹងត្រូវជ្រើសរើសឡើងមកបំពេញនៅតេជោលីគរដូវកាលថ្មីនោះគឺជាក្រុមដែលមានចំណាត់ថ្នាក់ល្អជាងគេនៃពានរង្វាន់សម្ដេចក្រឡាហោម។ ដូច្នេះតេជោលីគ រដូវកាលទី៣ នេះមានក្រុមស្នងការ ន.ប ខេត្តកោះកុង (ជើងឯករងពានក្រឡាហោម លើកទី៤ ឆ្នាំ២០២៦) និងស្នងការ ន.ប ខេត្តព្រះសីហនុ (ជាប់ក្នុងវគ្គ ៨ក្រុមពានសម្ដេចក្រឡាហោម) បានឡើងមកលេងជំនួសក្រុមចាស់ ស្នងការ ន.ប ខេត្តតាកែវ និងស្នងការ ន.ប ខេត្តពោធី៍សាត់ ដែលធ្លាក់ចេញ។

ក្រុមទាំង៨ លេងនៅរដូវកាល ២០២៦
ចំពោះរូបមន្តប្រកួតវិញ៖
ជុំទី១ ក្រុមទាំង ៨ នឹងត្រូវប្រកួតវិលជុំសន្សំពិន្ទុចំនួន ៧ប្រកួត។ បន្ទាប់មកក្រុមជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៦ នឹងបានឡើងទៅប្រកួតជុំទី២ បន្តទៀត។ (ជើងឯកជុំទី១ នៅឆ្នាំនេះបានប្រាក់លើកទឹកចិត្តបន្ថែម ៤លានរៀល)។ បញ្ចប់ជុំទី១ នេះក្រុមឡើងទៅទាំង ៦អាចដោះដូរកីឡាករចំនួន ៦នាក់ទាំងបរទេស និងកីឡាករខ្មែរឡើងវិញបាន។
ជុំទី២ ក្រុមទាំង៦ ដែលឡើងមកនេះគឺត្រូវប្រកួតវិលជុំសន្សំពិន្ទុជាថ្មីទៀតដោយត្រូវបូកពី ០ពិន្ទុឡើងមកវិញ។ ក្រុមដែលជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៤ ត្រូវបានជាប់ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្តទៀត។ (ក្រុមជាប់ចំណាត់ថ្នាក់លេខ១ នៅជុំទី២ នេះក៏បានទឹកប្រាក់លើកទឹកចិត្តបន្ថែម ៤លានរៀលទៀត)។
ជុំទី៣ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមាន ៤ក្រុមដែលឡើងមកនេះមិនមានការចាប់ឆ្នោតនោះទេ។ ពោលក្រុមជាប់ចំណាត់ថ្នាក់លេខ១ ត្រូវប៉ះក្រុមចំណាក់លេខ៤ រីឯក្រុមជាប់ចំណាត់ថ្នាក់លេខ២ ត្រូវប៉ះក្រុមជាប់ចំណាត់ថ្នាក់លេខ៣ ដើម្បីរកជើងខ្លាំង ២ក្រុងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
ជុំទី៤ ជាជុំចុងក្រោយវគ្គផ្ដាច់ព្រ័ត្រគឺក្នុងចំណោម ៤ក្រុមដែលឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងត្រូវប្រកួតដណ្ដើមយកពានតែម្ដងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីលានវិមាន នៃពហុកីឡដ្ឋានជាតិ។
កុំភ្លេចតាមដានទាំងអស់គ្នាថាក្រុមខ្លាំងមួយណានឹងឈ្នះតេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ នេះ។ ក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស អាចនាំយកពានតេជោលីគនេះដាច់ដាក់ចូលក្នុងក្លឹបរបស់ខ្លួនបានដែរ ឬទេ ឆ្នាំ២០២៦ ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សន្តិសុខសង្គម២១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


