Connect with us

កីឡា

អ្នក​ចង់​ទស្សនា​ការ​ប្រកួត​របស់​ វឿន​ វាសនា​ ដោយ​ផ្ទាល់​ភ្នែក​កុំ​ភ្លេច​ល្ងាច​នេះ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​

បានផុស

នៅ

ការ​ប្រកួត​វិល​ជុំ​សន្សំពិន្ទុ​ជុំ​ទី២​ តេជោលីគ​ លើក​ទី៣​ ឆ្នាំ​២០២៦​ នេះ​នឹង​ចាប់​ផ្ដើម​នៅ​វេលា​ម៉ោង​ ២រសៀល​នេះ​ហើយ​ ស្រប​ពេល​សមាគម​បាល់ទះ​វិសាខា​ របស់​ វឿន​ វាសនា​ ប្រកួត​នៅ​គូ​ចុងក្រោយ​នេះ​ដោយ​ត្រូវ​ប៉ះ​ក្រុម​ស្នងការ​ ន.គ ខេត្ត​ស្វាយរៀង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ វឿន វាសនា​

សម្រាប់​អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទះ​ និង​ជា​អ្នក​គាំទ្រ​កីឡាករ​ វឿន​ វាសនា​ អាច​ចូលរួម​ទស្សនា​ដោយ​សេរី​បាន​នៅ​ល្ងាច​នេះ​ ព្រោះ​សហព័ន្ធ​មិន​មាន​លក់​សំបុត្រ​អ្វី​នោះ​ទេ។​ អាច​និយាយ​បាន​ថា​អ្នក​គាំទ្រ​កម្ពុជា​មិន​បាន​ឃើញ​ការ​លេង​ដោយ​ផ្ទាល់​របស់​ជើង​ខ្លាំង​ វឿន​ វាសនា​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​​ពិសេស​នោះ​នៅ​ក្នុង​វិមាន​នៃ​ពហុកីឡដ្ឋាន​ជាតិ​នេះ​តែ​ម្ដង។​

ជុំ​ទី២​ ដែល​ប្រជុំ​ដោយ​កីឡាករ​ចម្រុះ​ជាតិ​សាសន៍​ និង​សំបូរ​កីឡាករ​ខ្ពស់ៗ​ មាន​សមត្ថភាព​ខ្លាំង​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​តាមដាន​វិស័យ​កីឡា​បាល់ទះ​ ឬ​អ្នក​តាមដាន​តេជោលីគ​ រដូវកាល​ទី៣​ នេះ​នៅ​មិន​សុខ​នោះ​ឡើយ។​ ជឿជាក់​ថា​បើក​ឆាក​ថ្ងៃ​ទី១​ ជុំ​ទី២​ នេះ​នឹង​មាន​អ្នក​មក​គាំទ្រ​ផ្ទាល់​ក្នុង​ទីលាន​ច្រើន​ ព្រោះ​ចង់​ឃើញ​ពី​សមត្ថភាព​លេង​របស់​ វឿន​ វាសនា​ ផង​ និងចង់ទស្សនា​កីឡាករ​បរទេស​ដែល​ក្លឹប​ធំៗ​ទាំង​ ៣បាន​នាំ​យក​មក​ជួយ​ក្រុម​ផង​ក្នុងការ​ប្រជែង​គ្នា​ឡើង​ទៅ​វគ្គ​ ៤ក្រុម​ចុងក្រោយ។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ថ្ងៃ​ទី១​ នៃ​ជុំ​ទី២​ វគ្គ​វិលជុំ​សន្សំពិន្ទុ​នៅ​រសៀល​នេះ​រួម​មាន​៖

គូ​ទី១​ ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ ប៉ះ​ ស្នងការ​ ន.ប​ ខេត្ត​កោះកុង​ វេលា​ម៉ោង​ ២​ រសៀល

គូ​ទី២​ សមាគម​បាល់ទះក្រសួង​មហាផ្ទៃ​ ប៉ះ​ ស្នងការ ន.ប​ រាជធានីភ្នំពេញ​ វេលា​ម៉ោង​ ៤​ ល្ងាច

ទី៣​ សមាគមបាល់ទះវិសាខា ប៉ះ ក្រុម​បាល់ទះ​ស្នងការ ន.ប​ ខេត្ត​ស្វាយរៀង វេលា​ម៉ោង​ ៦ល្ងាច​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម