Connect with us

កីឡា

លោក​ សាន​ សុក្រិត​ វត្តមាន​របស់​ វឿន​ វាសនា​ នឹង​ធ្វើ​ឲ្យ​វិសាខា​រឹតតែ​ខ្លាំង​ ប៉ុន្តែ​ត្រូវ​កែប្រែ​ចំណុច​ខ្វះខាត​ខ្លះ

បានផុស

នៅ

គ្រូ​បង្វឹក​បាល់ទះ​ដែល​ជាជើង​ចាស់​មួយ​រូប​គឺលោក​ សាន​ សុក្រិត​ ថា​វត្តមាន​កីឡាករ​ឆ្នើម​ វឿន​ វាសនា​ មក​ជួយ​ក្រុម​វិសាខា​នៅ​ជុំ​ទី២​ តេជោលីគ​​នឹង​ធ្វើ​ឲ្យ​ក្រុម​មួយ​នេះ​រឹតតែ​ខ្លាំង​ ប៉ុន្តែ​ត្រូវ​កែប្រែ​ចំណុច​មួយ​ខ្វះខាត​ចំនួន​ផង​ដែរ​ដូច​ជា​ការ​អ្នក​ប៉ះសេ​ និង​ការ​លេង​ឯកជន​តែ​ម្នាក់​ឯង​ជា​ដើម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករចំណូលថ្មីរបស់​វិសាខា

លោក​ សាន​ សុក្រិត​ យល់​ឃើញ​ថា​ ការ​វិលត្រឡប់​មក​វិញ​របស់​ វឿន​ វាសនា​ ទាន់នៅ​ជុំ​ទី២​ តេជោលីគ​នេះ​គឺ​ល្អ​ខ្លាំង​ និង​អាច​ជួយ​ក្រុម​វិសាខា​បាន​ច្រើនតែ​ម្ដង។​ កីឡាករ​ក្នុង​ក្រុម​ភាគ​ច្រើន​គឺ​រូប​គេ​បាន​ស្គាល់​ និង​ធ្លាប់​ហ្វឹកហាត់ និង​បានប្រកួត​ជា​មួយ​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​ ប៉ុន្តែ​អ្វី​ដែល​រូប​គេ​មិន​ទាន់​ដឹង​ ឬយល់​ចិត្ត​គ្នា​នោះ​គឺ​អ្នក​ប៉ះសេ​ជនជាតិ​ហ្វីលីពីន​ Retama​r ប៉ុណ្ណោះ។​

កីឡាករ វឿន វាសនា​

គ្រូ​បង្វឹក​រូប​នេះ​ជឿជាក់​លើ​សមត្ថភាព​ វឿន​ វាសនា​ នៅ​ពេល​នេះ​គ្រាន់​តែ​ត្រូវ​ការ​ការសហការ​គ្នា​ឲ្យ​បាន​ល្អ​តែ​ប៉ុណ្ណោះ​ ចំណែក​សមត្ថភាព​ បច្ចេកទេស​មាន​អស់​ហើយ។​ យ៉ាងណា​បើ​មាន​ វាសនា​ មក​ជួយ​ក្ដី​ ប៉ុន្តែ​វិសាខា​ក៏​ត្រូវ​ពង្រឹង​ចំពោះ​លីប្រូ​ទាំង​ចាស់ និង​ក្មេង​ នា​ពេល​បច្ចុប្បន្ន​នេះ​ឲ្យ​មាន​សមត្ថភាព​កាន់​តែ​ប្រសើរ​ជាង​នេះ​ផង​ដែរ​ពិសេស​ការ​ចាប់​សេវា។​ មួយ​វិញ​ទៀត​កីឡាករ​ហ្វីលីពីន​ Retama​r​ ក៏​លោក​មើល​ឃើញ​ថា​លេង​មិនទាន់​យល់​ចិត្ត​គ្នា​ក្នុង​ក្រុម​ប៉ុន្មាន​ដែរ។​ Retama​r គួរ​ស្វែងយល់​ពី​ការ​ប្រកួត​ឲ្យ​បាន​ច្រើន​ជាង​នេះ​ជុំ​វិញ​ក្លឹប​ទាំង ​៥ផ្សេង​ៗ​ដែល​នឹង​ត្រូវ​ប៉ះ​គ្នា​ជា​ថ្មី​នៅ​ជុំ​ទី២។​ ចំណុច​សំខាន់​មួយ​ទៀត​នោះ​ធ្វើ​យ៉ាងណា​ឲ្យ​កីឡាករ​លេង​ស្មារតី​ជា​ក្រុម​កុំ​ព្យាយាម​លេង​បែប​ឯកជន​ម្នាក់​ឲ្យ​សោះ​គឺ​ក្រុម​ទាំង​មូល​ល្អ​ហើយ។​

កីឡាករ វឿន វាសនា​

បញ្ជាក់​ដែរ​ថា​ សមាគម​បាល់ទះ​វិសាខា​នៅ​វគ្គ​វិល​ជុំ​សន្សំពិន្ទុ​ជុំ​ទី២​ ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៩​ ខែ​មិថុនា​ ខាង​មុខ​នេះ​ប្រកាស​នាំ​យក​កីឡាករ​ថ្មី​ចំនួន​ ៣​រូបរួម​មាន​ វឿន​ វាសនា​ ជនជាតិ​ខ្មែរ​ កីឡាករ​ KEVIN KOBRINE ជនជាតិ​អាមេរិក​ និង​ RENAN MICHELUCCI MORALEZ ជនជាតិ​ប្រេស៊ីល។​ ក្រុម​ខ្លាំង​មួយ​នេះ​ក៏​មិន​បាន​បញ្ជាក់​ដែរ​ថា​បាន​ចម្រុះ​ចេញ​កីឡាករ​បរទេស​ណា​ខ្លះ​ដែរ​ដែល​មាន​ស្រាប់​នៅ​ជុំ​ទី១ នោះ​ទេ។​ ជិត​មក​ដល់​ថ្ងៃ​ប្រកួត​តេជោលីគ​ជុំ​ទី២​ នេះ​មាន​តែ​ក្លឹប​បាល់ទះ​ធំៗ​ចំនួន​ ៣ប៉ុណ្ណោះ​ដែល​ប្រកាស​នាំ​យក​កីឡាករ​បរទេស​មក​ជួយ​ក្រុមគឺ​វិសាខា​ បញ្ជាការដ្ឋានអង្គរក្ស និង​ស្នងការខេត្តស្វាយរៀង៕​

លោក​ សាន សុក្រិត

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម