កីឡា
សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាទោះបីទើបកកើត៣ឆ្នាំ តែមានមហិច្ឆតាយកមេដាយ នៅSEA GAMES វៀតណាម និងកម្ពុជា
កីឡាលើកទម្ងន់ជាប្រភេទកីឡាអូឡាំពិកតែមួយសម្រាប់កម្ពុជាជាកីឡា ដែលទើបបានបង្កើតឡើងប្រមាណជាបីឆ្នាំប៉ុណ្ណោះ។ សម្រាប់អាណត្តិទី១ របស់សហព័ន្ធកីឡាលើកទម្ងន់នេះ គឺមានមហិច្ឆតាដណ្ដើមមេដាយនៅស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម ដែលពន្យារពេលទៅធ្វើនៅឆ្នាំ២០២២ និងស៊ីហ្គេមលើកទី៣២នៅកម្ពុជាឆ្នាំ២០២៣។
នៅក្នុងបទសម្ភាសដល់សារព័ត៌មាន ស្តីពីការត្រៀមខ្លួនឆ្ពោះទៅដណ្តើមមេដាយនៅស៊ីហ្គេមវៀតណាមនិងមេដាយមាសលើព្រឹត្តិការណ៍ការប្រកួតកីឡាSEA GA MES 2023 លើកទី៣២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងមានគោ លដៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាពិកលើកក្រោយ (ឆ្នាំ២០២៤)របស់ខ្លួន បន្ទាប់ពីចំណាយ៣ឆ្នាំក្នុងការស្វែងរកអត្តពលិកឆ្នើមៗ លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានមានប្រសាសន៍ថា រយៈពេល៣ឆ្នាំ នេះសហព័ន្ធបានមានទំនាក់ទំនងជាមួយសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ និងសហព័ន្ធកីឡាលើកទម្ងន់អាស៊ី ដើម្បីឲ្យសកម្មភាពរស់រវើក និងត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ហើយក៏មានការលំបាកក្នុងការផលិតកីឡាករ-កីឡាការិនីត្រូវការវេលាសមរម្យឆ្ពោះទៅរកមេដាយជូនជាតិ។
លោកអគ្គលេខាធិការបន្តថា ព្រោះការប្រកួតកីឡា SEA GAMES 2021លើកទី៣១ នៅវៀតណាមយើង សង្ឃឹមថានឹងទទួលមេដាយមួយគ្រឿង ទោះជាមេដាយអ្វីក៏ដោយ ក៏ត្រូវតែបានដែរ ដោយយើងជំរុញការខិតខំប្រឹងប្រែងតាមយុទ្ធសាស្ត្រដើម្បីអត្តពលិកឈានដល់កម្រិតកំណត់អាជីព។ហើយយុទ្ធសាស្ត្របន្ទាប់សហព័ន្ធទាក់ ទងជា មួយកូនខ្មែរដែលរស់នៅក្រៅប្រទេ សដូចជាអូស្ត្រាលី២នាក់ និងអាមេរិក ១ នាក់ជាអត្តពលិកជំនាញប្រភេទកីឡាលើកទម្ងន់។
លោកបន្ថែមទៀតថា ចំណែកព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2023 លើកទី៣២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងសង្ឃឹមដណ្តើមមេដាយមាស១គ្រឿង។ លោកបញ្ជាក់ឲ្យដឹងដែរថា នៅក្នុងអាស៊ានបើយើងពិនិត្យទៅលើសមត្ថភាពដែលខ្ពស់សម្រាប់ប្រភេទកីឡាលើកទម្ងន់នេះ គឺមានប្រទេសឥណ្ឌូនេស៊ីថៃ វៀតណាម។ ចំពោះហ្វីលីពីន ក៏មិនជាខ្លាំងប៉ុន្មានដែរ។ ដូច្នេះបើយើងធ្វើការប្រៀប ធៀបទៅលើសមត្ថភាពបច្ចេកទេសនិងកម្លាំងរបស់កីឡាលើកទម្ងន់កម្ពុជាយើងជាមួយប្រទេសក្នុងអាស៊ាននេះ ហើយបើសិនជាកីឡាករកីឡាការិនីយើងមានការហ្វឹកហាត់ត្រឹមត្រូវ គឺយើងអាចចូលរួមប្រកួតប្រជែងជាមួយបាន។

នាពេលខាងមុខ សហព័ន្ធត្រៀមបញ្ជូនកីឡាករ-កីឡាការិនីលើកទម្ងន់ទៅហ្វឹក ហាត់នៅក្រៅប្រទេសតាមផែនការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC)។ នេះបើតាមការអះអាងរបស់លោក សំ សុខយី អគ្គលេ ខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា៕
អត្ថបទ៖ វិសិទ្ធ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត



