កីឡា
អ្នកជំនាញផ្នែកកីឡាលើកទម្ងន់សិង្ហបុរី មកចែករំលែកបទពិសោធជួយជំរុញខាងកម្ពុជាឲ្យកាន់តែរីកចម្រើន
អ្នកជំនាញផ្នែកកីឡាលើកទម្ងន់អន្តរជាតិ និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់របស់សិង្ហបុរី បានមកកម្ពុជាដើម្បីចែករំលែកបទពិសោធល្អៗ និងទ្រឹស្ដីបច្ចេកទេសផ្សេងៗដល់កម្ពុជាដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍កីឡាមួយនេះឲ្យកាន់តែរីកចម្រើន។

លោក យ៉ុង ជូលាវ ពេលផ្តល់បទពិសោធន៍
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកទី២ របស់លោក យ៉ុង ជូលាវ ពិតជាមានការហត់នឿយជាងមុន ដោយសារតែលោកធ្វើដំណើរទៅតាមបណ្ដាខេត្តឆ្ងាយៗរហូតដល់ខេត្តតាមព្រំដែនកម្ពុជា ខេត្តបាត់ដំបង និងបានទៅទស្សនកិច្ចនៅខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍របស់កម្ពុជា។
យោងតាមស្មារតី នៃការផ្ដល់បទពិសោធខាងលើនេះ សម្រាប់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា រួមជាមួយក្រុមការងារទាំងអស់បានជំរុញឱ្យក្លាយជាការប្តេជ្ញាចិត្តមួយដ៏ធំធេងដើម្បីនាំយកនូវទ្រឹស្ដីទាំងឡាយដែលលោកបានផ្ដល់ឱ្យនេះក្លាយទៅជាការពិតជាក់ស្ដែងជាបន្តបន្ទាប់ក្នុងពេលខាងមុខនេះ។ ជាពិសេសចាប់ពីឆ្នាំ២០២៦ នេះទៅមានព្រឹត្តិការណ៍ប្រកួតជាច្រើន និងខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េចដើម្បីឱ្យកីឡាករ កីឡាការិនីកម្ពុជាធ្វើការប្រកួតទទួលបានមេដាយ។

លោក យ៉ុង ជូលាវ ពេលផ្តល់បទពិសោធន៍
ក្នុងនាមប្រធានសហព័ន្ធលើកទម្ងន់កម្ពុជា សំណូមពរមួយចំនួនដល់លោក យ៉ុង ជូលាវ ជួយផ្ដល់ឯកសារដែលមានសារៈសំខាន់ដល់ការងារគ្រប់គ្រង និងរចនាសម្ព័ន្ធដឹកនាំរដ្ឋបាល ហិរញ្ញវត្ថុ និងឯកសារពាក់ព័ន្ធការបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសគ្រប់កម្រិត បណ្ដុះបណ្ដាលគ្រូបង្វឹក និងកីឡាករ កីឡាការិនី។ ជាពិសេសឯកសារសំខាន់ៗក្នុងព្រឹត្តិការណ៍ប្រកួតកីឡាលើកទម្ងន់អន្តរជាតិផ្ដល់ឲ្យគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធរៀបចំផែនការ ការងារបានល្អ ដើម្បីមានភាពរឹងមាំ និងអភិវឌ្ឍន៍ឲ្យមានភាពរីកចម្រើន។ បន្ថែមពីនេះសំណូមពរដល់លោកប្រធានសហព័ន្ធកីឡាលើកទម្ងន់សឹង្ហបុរី សូមជួយឧបត្ថម្ភជាសម្ភារៈដើម្បីហាត់ហ្វឹកហ្វឺន និងសម្ភារៈពាក់ព័ន្ធនឹងការប្រកួតដោយសហព័ន្ធលើកទម្ងន់កម្ពុជានៅមានកម្រិតទាប និងមានការខ្វះខាតច្រើន។

លោក យ៉ុង ជូលាវ ពេលផ្តល់បទពិសោធន៍
បញ្ជាក់ដែរថា លោក យ៉ុង ជូលាវ អ្នកជំនាញកីឡាលើកទម្ងន់អន្តរជាតិ និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់សឹង្ហបុរី រួមទាំងក្រុមការងារបានមកចែករំលែកបទពិសោធដល់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា រយៈពេលប្រហែលជិតមួយសប្ដាហ៍។ រយៈពេលជិតមួយសប្ដាហ៍នេះមិនត្រឹមតែជួបពិភាក្សា ចែករំលែកបទពិសោធន៍ហើយនោះលោកក៏បានចុះទៅតាមបណ្ដាខេត្តមួយចំនួនរបស់កម្ពុជាផងដែរ៕


ក្រុមកីឡាលើកទម្ងន់កម្ពុជា (រូបភាព NOCC)
អត្ថបទដោយ៖ នូន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


