កីឡា
លើកទម្ងន់មីយ៉ាន់ម៉ាចាត់ទុកថៃ វៀតណាម និងហ្វីលីពីន ជាឧបសគ្គធំស៊ីហ្គេមនៅកម្ពុជា
សហព័ន្ធកីឡាលើកទម្ងន់មីយ៉ាន់ម៉ាបានចាត់ទុកថៃ វៀតណាម និងហ្វីលីពីន ជាឧបសគ្គធំបំផុតក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
កីឡាលើកទម្ងន់មីយ៉ាន់ម៉ា គ្រោងបញ្ជូនអត្តពលិក៦រូបចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជាគឺកីឡាករ២រូប លើទម្ងន់៧៣គ.ក និងទម្ងន់៨៩គ.ក ហើយកីឡាការិនី៤រូបលើទម្ងន់៤៥គ.ក, ៤៩គ.ក, ៥៩គ.ក និង៧១គ.ក។

លោក U Thi Han អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់មីយ៉ាន់ម៉ាបាននិយាយថា ៖«លើកទម្ងន់ជាកីឡាមួយដែលប្រកួតរកកំណត់ត្រា និងខុសពីកីឡាផ្សេងៗ។ ទោះជាយ៉ាងណា ស៊ីហ្គេម នៅកម្ពុជា យើងត្រូវតែព្យាយាមប្រកួតឲ្យបានគ្រប់វិញ្ញាសា។ អត្តពលិកលើកទម្ងន់របស់ប្រទេសថៃ វៀតណាម និងហ្វីលីពីន ជាឧបសគ្គធំ ពីព្រោះពួកគេធ្លាប់ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដូច្នេះយើងត្រូវតែព្យាយាមឲ្យខ្លាំងបំផុត ធ្វើយ៉ាងណាឲ្យទទួលបានមេដាយ»។
ក្រុមអត្តពលិកលើកទម្ងន់មីយ៉ាន់ម៉ាបានចាប់ហ្វឹកហាត់តាំងពីខែកក្កដា ឆ្នាំ២០២២ នៅទីលាន Nay Pyi Taw Gold Camp ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍។
រាល់ការចូលរួមប្រកួតស៊ីហ្គេម កីឡាលើកទម្ងន់មីយ៉ាន់ម៉ាតែងតែទទួលបានមេដាយរហូត។ លើកលែងតែស៊ីហ្គេម ឆ្នាំ១៩៩៩ នៅប្រទេសព្រុយណេ និងស៊ីហ្គេម ឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី ដែលកីឡាលើកទម្ងន់មិនត្រូវបានដាក់បញ្ចូលឲ្យប្រកួត៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


