កីឡា
អបអរសាទរ ភ្នំពេញក្រោនឈ្នះជើងឯកលីគឆ្នាំ២០២១
ក្រុមភ្នំពេញក្រោនបានក្លាយជាជើងឯកលីគកំពូលកម្ពុជារដូវកាល២០២១នេះ បន្ទាប់ពីបានយកឈ្នះលើក្រុមបឹងកេតដោយលទ្ធផល ១-០ ក្នុងការប្រកួតចុងក្រោយនារសៀលថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកានេះ។
ការប្រកួតចុងក្រោយដើម្បីបិទរដូវកាល២០២១នៅកីឡដ្ឋានរបស់ខ្លួន ភ្នំពេញក្រោនប្រើពេល៤៥នាទីដំបូងមិនអាចទម្លាយសំណាញ់ទីរបស់បឹងកេតបានឡើយ បើទោះជាក្រុមភ្ញៀវដាក់យុវជនភាគច្រើន។

យ៉ាងណានៅវគ្គទី២រង់ចាំរហូតដល់នាទីជាង៧០ទើបភ្នំពេញក្រោនបង្កើតភាពសប្បាយរីករាយទាំងក្រុម និងអ្នកគាំទ្រ បន្ទាប់ពីកីឡាករសញ្ជាតិជប៉ុន Yudai Ogawa ស៊ុតបំប៉ោងសំណាញ់ទីនៅនាទីទី៧៣ដើម្បីនាំមុខ ១-០។ ក្រោយនាំមក បឹងកេតបានដាក់សម្ពាធយ៉ាងខ្លាំង តែមិនអាចបំប៉ោងសំណាញ់ទីបាន។
លទ្ធផល ១-០ នេះបន្តរហូតដល់ចប់ការប្រកួតដែលគ្រប់គ្រាន់ឲ្យភ្នំពេញក្រោនគ្រងជើងឯក។ នេះគឺជាការឈ្នះជើងឯកលើកដំបូងរបស់ភ្នុំពេញក្រោន បន្ទាប់ពីខកខានតាំងពីឆ្នាំ២០១៥ ប៉ុន្តែជាការឈ្នះជើងឯកលីគកម្ពុជា៧ដងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


