កីឡា
ចប់រដូវកាលភ្លាម ភ្នំពេញក្រោន ចាប់ផ្តើម រុះរើក្រុមទ្រង់ទ្រាយធំ មួយថ្ងៃចែកផ្លូវកីឡាករ ៦ នាក់
ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានធ្វើការរុះរើក្រុមទ្រង់ទ្រាយធំ បន្ទាប់ពីបញ្ចប់រដូវកាល ២០២៥-២០២៦ ដោយក្នុងមួយថ្ងៃ បានប្រកាសចែកផ្លូវជាមួយកីឡាករដល់ ៦ នាក់ ដែលក្នុងនោះមានទាំងកីឡាករខ្មែរ និងបរទេស។

នៅថ្ងៃ ពុធ ទី ២០ ខែ ឧសភា ឆ្នាំ ២០២៦ ក្រុម ភ្នំពេញក្រោន បានប្រកាសជាផ្លូវការអំពីការចែកផ្លូវគ្នាជាមួយកីឡាករ ៦ នាក់រួមមាន Maksym Pryadun, Makerlo Tellez, Andres Nieto, សាវែង សំណាង, ហាមីសុី មូហាំម៉ាត់ ហើយសូម្បីកីឡាករ យ៉ើ ម៉ូស្លីម ក៏មានឈ្មោះផងដែរ។
កីឡាករភាគច្រើនទើបតែចូលរួមជាមួយក្រុមសិង្ហក្រហមបាន ១ រដូវកាល លើកលែងតែ យ៉ើ ម៉ូស្លីម និង Nieto ប៉ុណ្ណោះ ដែលធ្លាប់នៅទីនេះរយៈពេលយូរឆ្នាំ។ ការរុះរើក្រុមទ្រង់ទ្រាយធំបែបនេះរបស់ ភ្នំពេញក្រោន បន្ទាប់ពីរដូវកាល ២០២៥-២០២៦ កន្លងទៅមិនទទួលបានលទ្ធផលល្អ ដោយមិនអាចឈ្នះពានសូម្បីតែ ១ ក្នុងការប្រជែងពានចំនួន ៤ ផ្សេងគ្នា។

ភ្នំពេញក្រោន ទំនងជានឹងនាំចូលកីឡាករថ្មីឆ្នើមជាច្រើន ដើម្បីមកពង្រឹងក្រុមនៅរដូវកាល ២០២៦-២០២៧ ខាងមុខ ដោយសារពួកគេមានពានរង្វាន់ជាច្រើន ដែលត្រូវលេង ជាពិសេសពាន AFC Champions League Two៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


