កីឡា
គ្រាន់តែវគ្គចែកពូល ព្រះខ័នរាជស្វាយរៀង ទទួលបាន ៣០ ម៉ឺនដុល្លារក្នុងពាន AFC2
ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាក្រុមជើងឯកលីគបាល់ទាត់កំពូលកម្ពុជា រដូវកាល ២០២៥-២៦ ទទួលបានកៅអី នៅវគ្គចែកពូល ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី២ AFC Champions League Two សម្រាប់រដូវកាល ២០២៦-២៧។

ការទទួលបានកៅអីវគ្គចែកពូលនេះ ដោយសារ ព្រះខ័នរាជស្វាយរៀង បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់កម្រិតទី៣ AFC Challenge League កាលពីរដូវកាល ២០២៤-២៥ ដែលផ្តល់ឲ្យសម្រាប់ក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៥-២៦ និងទទួលបានកន្លះកៅអីទៀតសម្រាប់ក្រុមចំណាត់ថ្នាក់លេខ ២ នៃលីគកំពូលកម្ពុជា។
ជាថ្មីម្តងទៀត ព្រះខ័នរាជស្វាយរៀង បានឈានដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge League រដូវកាល ២០២៥-២៦ ហើយកម្ពុជា ទទួលបានកៅអីវគ្គចែកពូលទៀតនៅរដូវកាល ២០២៧-២៨ សម្រាប់ក្រុមជើងឯកលីគកំពូលកម្ពុជាទៀត។

តាមលក្ខន្តិកៈនៃការប្រកួតពានរង្វាន់ AFC Champions League Two រដូវកាល ២០២៦-២៧ បានចែងថា ការប្រកួតជម្រុះបឋម ក្រុមនីមួយៗ ទទួលបានប្រាក់ចំនួន ៥ ម៉ឺនដុល្លារអាមេរិក សម្រាប់ការធ្វើដំណើរ ដូច្នេះ ភ្នំពេញក្រោន នឹងទទួលបាន ៥ ម៉ឺនដុល្លារសម្រាប់ការធ្វើដំណើរ។
ចំណែកនៅវគ្គចែកពូល ក្រុមនីមួយៗទទួលបានចំនួន ៣០ ម៉ឺនដុល្លារអាមេរិក ដូច្នេះ ព្រះខ័នរាជស្វាយរៀង នឹងទទួលបាន ៣០ ម៉ឺនដុល្លារអាមេរិកសម្រាប់ការចំណាយលើការប្រកួតវគ្គនេះ។ ចំពោះ ភ្នំពេញក្រោន ប្រសិនបើបានឆ្លងផុតវគ្គជម្រុះ ហើយឈានដល់វគ្គចែកពូល នឹងទទួលបាន ៣០ ម៉ឺនដុល្លារដែរ។

នៅដល់វគ្គ ១៦ ក្រុមចុងក្រោយ ក្រុមនីមួយៗនឹងទទួលបាន ៨ ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត ហើយឈានដល់វគ្គ ៨ ក្រុមចុងក្រោយ ក្រុមនីមួយៗនឹងទទួលបាន ១៦ ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត និងវគ្គ ៤ ក្រុមចុងក្រោយ ក្រុមនីមួយៗ នឹងទទួលបាន ២៤ ម៉ឺនដុល្លារអាមេរិក។
ចំណែកក្រុមចំណាត់ថ្នាក់លេខ ២ ដែលជាជើងឯករង ទទួលបាន ១ លានដុល្លារអាមេរិក ខណៈ ក្រុមជើងឯកទទួលបាន ២,៥ លានដុល្លារអាមេរិក។

ប្រាក់ឧបត្ថម្ភ និងប្រាក់រង្វាន់
- ក្រុមភ្ញៀវ ទទួលបាន ៥ ម៉ឺនដុល្លារ សម្រាប់ថ្លៃធ្វើដំណើរ វគ្គជម្រុះបឋម
- ក្រុមនីមួយៗទទួលបាន ៣០ ម៉ឺនដុល្លារ វគ្គសន្សំពិន្ទុក្នុងពូល
- វគ្គ ១៦ ក្រុមចុងក្រោយ ក្រុមនីមួយៗ ទទួលបាន ៨ ម៉ឺនដុល្លារទៀត
- វគ្គ ៨ ក្រុមចុងក្រោយ ក្រុមនីមួយៗ ទទួលបាន ១៦ ម៉ឺនដុល្លារទៀត
- វគ្គ ៤ ក្រុមចុងក្រោយ ក្រុមនីមួយៗ ទទួលបាន ២៤ ម៉ឺនដុល្លារទៀត
- ចំណាត់ថ្នាក់លេខ ២ ទទួលបាន ១ លានដុល្លារ
- ជើងឯក ទទួលបាន ២,៥ លានដុល្លារ
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


