កីឡា
ភ្នំពេញក្រោន ត្រូវការឈ្នះ ព្រះខ័នរាជស្វាយរៀង ថ្ងៃសៅរ៍នេះដើម្បីលេខ ២ ក្នុងលីគ
វេលាម៉ោង ៦ ល្ងាច ថ្ងៃសៅរ៍ ទី៤ ខែមេសា ការប្រកួតសប្តាហ៍ទី ២៥ នៃលីគកំពូលកម្ពុជា ភ្នំពេញក្រោន បើកទ្វារផ្ទះរបស់ខ្លួនទទួលក្រុម ព្រះខ័នរាជស្វាយរៀង ដើម្បីស្វែងរកពិន្ទុសម្រាប់រក្សាខ្លួនឲ្យស្ថិតនៅលេខ ២ ក្នុងតារាង។

ភ្នំពេញក្រោន បានធ្លាក់ពីពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់អាស៊ីកម្រិតទី៣ AFC Challenge League ហើយក៏ស្ទើរតែអស់ឱកាសក្នុងការប្រជែងជើងឯកក្នុងលីគបាល់ទាត់កំពូលកម្ពុជាថែមទៀត បន្ទាប់ពីធ្វើមិនបានល្អទាល់តែសោះក្នុងប្រមាណ ៨ ប្រកួតចុងក្រោយ។
ការជួបព្រះខ័នរាជស្វាយរៀង នៅថ្ងៃសៅរ៍នេះ ភ្នំពេញក្រោន ត្រូវធ្វើយ៉ាងណា ដើម្បីរកឲ្យបានពិន្ទុសម្រាប់រក្សាខ្លួនឲ្យបន្តស្ថិតនៅចំណាត់ថ្នាក់លេខ ២ ។ ពួកគេមាន ៤៧ ពិន្ទុ នាំមុខតែ ៥ ពិន្ទុប៉ុណ្ណោះលើក្រុមចំណាត់ថ្នាក់លេខ ៣ គឺ ណាហ្គាវើលដ៍ ដែលមាន ៤២ ពិន្ទុ និងក្រុមលេខ៣ អង្គរថាយហ្គឺរ មាន ៤១ ពិន្ទុ ហើយក្រុមលេខ ៤ បឹងកេត មាន ៤០ ពិន្ទុ។

ប្រការនេះ ប្រសិនបើភ្នំពេញក្រោន ភ្លាត់ចាញ់ ១ ឬ ២ ប្រកួតទៀត នោះចំណាត់ថ្នាក់លេខ ២ នឹងធ្លាក់ទៅក្រុមផ្សេង ពីព្រោះក្រុមចំណាត់ថ្នាក់លេខ ២ នៃលីគកំពូលកម្ពុជា ត្រូវលេងពានអាស៊ីកម្រិតទី២ AFC Champions League Two វគ្គជម្រុះ ដូច្នេះ ភ្នំពេញក្រោន ត្រូវលះបង់គ្រប់បែបយ៉ាងដើម្បីឱកាសចុងក្រោយ។
ព្រះខ័នរាជស្វាយរៀង មាន ៥៩ ពិន្ទុ ឈរលើកំពូលតារាង ដោយនាំមុខ ១២ ពិន្ទុ លើភ្នំពេញក្រោន។ ពួកគេត្រូវការតែ ៤ ពិន្ទុទៀតប៉ុណ្ណោះដើម្បីក្លាយជាជើងឯកលីគកំពូលកម្ពុជារដូវកាលនេះ និងអាចជាការឈ្នះជើងឯកលីគ ៣ រដូវកាលជាប់គ្នា។

ការជួបគ្នានេះអាចចាត់ទុកជាសំណាងខ្លះសម្រាប់ ភ្នំពេញក្រោន ពីព្រោះ ព្រះខ័នរាជស្វាយរៀង ទំនងជាមិនព្យាយាមលេងអស់ពីកម្លាំងកាយចិត្ត និងប្រើប្រាស់កីឡាករអស់ពីលទ្ធភាពនោះទេ។ ព្រះខ័នរាជស្វាយរៀង មានការប្រកួតសំខាន់បំផុតជាមួយ Manila Digger នៅ ៤ ថ្ងៃបន្ទាប់ ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Challenge League។ បើទោះជាចាញ់ ភ្នំពេញក្រោន ក៏ ព្រះខ័នរាជស្វាយរៀង មិនមានបញ្ហាអាក្រក់ខ្លាំងនោះទេ ដោយសារកម្មវិធីប្រកួតលីគនៅសល់ ៦ ប្រកួតទៀត ហើយពួកគេត្រូវការតែ ៤ ពិន្ទុទៀតប៉ុណ្ណោះ។
រឿងសំខាន់ថា តើ ភ្នំពេញក្រោន អាចយកឈ្នះ ព្រះខ័នរាជស្វាយរៀង បានទេ បន្ទាប់ពីជួបគ្នា ៣ លើកចុងក្រោយ គឺមិនឈ្នះសោះ ក្នុងនោះចាញ់ ២-៣ ក្នុងលីគ ហើយចាញ់ ១-៤ និងចាញ់ ១-២ ក្នុងពាន AFC Challenge League វគ្គ ៨ ក្រុមចុងក្រោយ។

ស្ថិតិ ៨ ប្រកួតចុងក្រោយ របស់ ភ្នំពេញក្រោន មិនឈ្នះសោះ
- ស្មើ អង្គរថាយហ្គឺរ ០-០ (លីគ)
- ចាញ់ អឹមអូអាយ កំពង់ដេវ៉ា ១-២ (លីគ)
- ចាញ់ បឹងកេត ១-២ (លីគ)
- ចាញ់ ណាហ្គាវើលដ៍ ០-១ (លីគ)
- ស្មើ អាយអេសអាយ ដង្កោសែនជ័យ ២-២ (ពានសម្តេចតេជោ)
- ចាញ់ អាយអេសអាយ ដង្កោសែនជ័យ ៣-១ (ពានសម្តេចតេជោ)
- ចាញ់ ព្រះខ័នរាជស្វាយរៀង ១-៤ (ពាន AFC)
- ចាញ់ ព្រះខ័នរាជស្វាយរៀង ១-២ (ពាន AFC)

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


