កីឡា
គុណសម្បត្តិ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ធ្វើឱ្យកម្ពុជា បានលេង AFC2 ពីររដូវកាលជាប់គ្នា
ក្លិបរបស់ កម្ពុជា នឹងទទួលបានកៅអីលេងពានរង្វាន់កម្រិតទី ២ របស់ទ្វីប អាស៊ី AFC Champions League Two ពីររដូវកាលជាប់គ្នា ពោលគឺនៅរដូវកាល ២០២៦-២០២៧ និង ២០២៧-២០២៨ បន្ទាប់ពីក្រុម ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន សាងស្ថិតិល្អក្នុងពានរង្វាន់ AFC Challenge League។

កត្តាដែល ព្រះខ័នរាជស្វាយរៀង ឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League កាលពីរដូវកាល ២០២៤-២០២៥ បានធ្វើឱ្យ កម្ពុជា រកបានពិន្ទុយ៉ាងច្រើននៅក្នុងចំណាត់ថ្នាក់ក្លិប AFC រហូតធ្វើឱ្យក្លិបក្នុងលីគ កម្ពុជា ទទួលបាន ១ កៅអីកន្លះឡើងទៅលេងពាន AFC Champions League Two នៅរដូវកាលក្រោយ ២០២៦-២០២៧។
បច្ចុប្បន្ន កម្ពុជា បានរកឃើញទាំង ២ ក្រុមហើយ ដែលត្រូវឡើងទៅលេងពាន AFC2 នៅរដូវកាលក្រោយ រួមមាន ព្រះខ័នរាជស្វាយរៀង ជាក្រុមជើងឯកលីគកំពូល កម្ពុជា និង ភ្នំពេញក្រោន ជាជើងឯករងលីគកំពូល កម្ពុជា។ ព្រះខ័នរាជស្វាយរៀង នឹងត្រូវចូលវគ្គចែកពូលដោយស្វ័យប្រវត្តិ ខណៈ ភ្នំពេញក្រោន ត្រូវប្រកួតជម្រុះ playoffs។

ដោយឡែកនៅរដូវកាល ២០២៧-២០២៨ កម្ពុជា ក៏ទទួលបានកៅអីលេងពាន AFC2 ១ កៅអីកន្លះផងដែរ បន្ទាប់ពី ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ធ្វើបានល្អនៅក្នុងពាន AFC Challenge League រដូវកាលនេះ។
យោងតាម Footy Ranking បន្ទាប់ពី ព្រះខ័នរាជស្វាយរៀង ឡើងដល់វគ្គផ្តាច់ព្រ័ត្រ និង ភ្នំពេញក្រោន ឡើងដល់វគ្គ ៨ ក្រុម បានធ្វើឱ្យ កម្ពុជា ឈរនៅលេខ ៩ ប្រចាំតំបន់អាស៊ីខាងកើតមាន ២៧.៨៥០ ពិន្ទុ លើក្រុមលេខ ១០ ឥណ្ឌូណេស៊ី មាន ២៧.៨៥០។

នៅរដូវកាលក្រោយ ក្លិប កម្ពុជា នឹងកាន់តែអាចសន្សំពិន្ទុបានច្រើន ដោយសារតែបានលេងនៅក្នុងពានអាស៊ីកម្រិតទី ២។ ដូច្នេះប្រសិនបើ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ធ្វើបានល្អ ដោយអាចឡើងដល់វគ្គជ្រៅៗ នោះនឹងអាចរកបានពិន្ទុច្រើន ដើម្បីបន្តលេងក្នុងពាន AFC2 ទៀត៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


