កីឡា
បឹងកេត អស់ឱកាសលេខ ២ ខណៈ ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ ត្រូវប្រជែងគ្នាដល់ប្រកួតចុងក្រោយ
ក្រុម ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ នៅមិនទាន់សម្រេចថា តើក្រុមណាទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងលីគកំពូលកម្ពុជា រដូវកាលនេះទេ បើទោះបីជានៅសល់តែ ១ ប្រកួតចុងក្រោយនឹងបញ្ចប់ ខណៈ បឹងកេត វិញ គឺបានអស់ឱកាសហើយ។

ការប្រជែងតំណែងលេខ ២ នៅក្នុងលីគកំពូល កម្ពុជា នៅតែជាប្រធានបទក្តៅក្នុងរដូវកាលនេះ បន្ទាប់ពី ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ ឈ្នះដូចគ្នាកាលពីល្ងាចថ្ងៃ អាទិត្យ ទី ១០ ខែ ឧសភា ឆ្នាំ ២០២៦។ លទ្ធផលក្នុងសប្តាហ៍ទី ២៩ គឺ ភ្នំពេញក្រោន បានឈ្នះក្រុម ណាហ្គាវើលដ៍ នៅទឹកដីខ្លួន ៣-០ ខណៈ អង្គរថាយហ្គឺរ ឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ២-១ នៅកីឡដ្ឋាន វិសាខា។
បច្ចុប្បន្នក្រុម ភ្នំពេញក្រោន បានហក់ឡើងមកឈរ ២ វិញ ដោយមាន ៥៣ ពិន្ទុស្មើគ្នា ជាមួយនឹងក្រុមលេខ ៣ អង្គរថាយហ្គឺរ។ ក្រុមទាំង ២ ត្រូវរង់ចាំអ៊ុតមើលដល់សប្តាហ៍ទី ៣០ ដែលជាការប្រកួតចុងក្រោយក្នុងលីគរដូវកាលនេះ ទើបនឹងរកឃើញក្រុមទទួលបានតំណែងលេខ ២ ជាផ្លូវការ ដើម្បីទទួលបានកន្លះកៅអីចូលរួមការប្រកួតក្នុងពាន AFC Champions League Two។

ប្រកួតនៅថ្ងៃ អាទិត្យ ចុងសប្តាហ៍នេះ ក្រុម ភ្នំពេញក្រោន ត្រូវជួបក្រុមម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ចំណែក អង្គរថាយហ្គឺរ ត្រូវជួបក្រុម ណាហ្គាវើលដ៍ នៅទឹកដីខេត្ត សៀមរាប។ ប្រសិនបើ ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ ឈ្នះ ឬ ចាញ់ដូចគ្នា នោះ ភ្នំពេញក្រោន នឹងនៅបន្តកាន់កាប់តំណែងលេខ ២ ដដែល ដោយផ្អែកលើរូបមន្ត head to head។ ដូច្នេះ ករណីដែល អង្គរថាយហ្គឺរ អាចឡើងមកឈរលេខ ២ បាន ទាល់តែពួកគេឈ្នះ ហើយ ភ្នំពេញក្រោន ចាញ់ការប្រកួតចុងក្រោយនេះ។
ងាកទៅកាន់ក្រុម បឹងកេត វិញ គឺបានអស់ឱកាសប្រជែងលេខ ២ ហើយ ទោះពេលនេះពួកគេមាន ៥០ ពិន្ទុ ដោយចាញ់ពិន្ទុក្រុមលេខ ២ តែ ៣ ពិន្ទុក៏ដោយ។ ប្រការនេះ មានន័យ ថា ការប្រកួតចុងក្រោយក្រោយទល់នឹងក្រុម អឹមអូអាយ កំពង់ដេវ៉ា ទោះ បឹងកេត ឈ្នះ ហើយក្រុម ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ ចាញ់ដូចគ្នា ក៏ក្រុមនាគខៀវមិនអាចឡើងមកលេខ ២ បានដែរ ដោយសារតែគិតលើរូបមន្ត head to head។

គិតត្រឹមពេលនេះ មានតែ ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ ប៉ុណ្ណោះ ដែលនៅស្ថិតជាបេក្ខភាពប្រជែងតំណែងលេខ ២ ដល់ការប្រកួតចុងក្រោយ។ យ៉ាងណា ភ្នំពេញក្រោន ហាក់មានតែមជាងបន្តិច ត្រង់ ថា អង្គរថាយហ្គឺរ មិនបានជាប់ក្នុងអាជ្ញាបណ្ណក្លិប AFC នោះទេ។ ចំណុចនេះ ធ្វើឱ្យក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបហាក់មានភាគរយទាបក្នុងការតំណាងឱ្យ កម្ពុជា ឡើងទៅលេងពានទី ២ របស់ទ្វីប អាស៊ី ទោះពួកគេដណ្តើមបានលេខ ២ ក្នុងលីគ។
គ្រប់យ៉ាងមានតែរង់់ចាំដល់ដំណាក់កាលចុងក្រោយតែម្តង ដោយសារប្រធានក្លិបរបស់ អង្គរថាយហ្គឺរ លោក Akihiro Kato បានលើកឡើង ថា ក្រុមលោកនឹងតស៊ូដល់ទីបញ្ចប់ ហើយកំពុងដាក់បណ្តឹងឧទ្ធរណ៍ ដើម្បីតវ៉ាអំពីអាជ្ញាប័ណ្ណក្លិប AFC នេះ។ ដូច្នេះ អង្គរថាយហ្គឺរ នៅតែមានឱកាសអាចលេងពាន AFC2 បាន ប្រសិនបើការតវ៉ាទទួលបានជោគជ័យ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


