Connect with us

កីឡា

ខ្សែប្រយុទ្ធ​សញ្ជាតិ​កម្ពុជា Andres Neito បាន​សម្រេច​ចាក​ចេញ​ពី ភ្នំពេញ​ក្រោន ហើយ​

បានផុស

នៅ

ខ្សែ​ប្រយុទ្ធ​កូឡុំប៊ីសញ្ជាតិ​កម្ពុជា Andres Neito បាន​ប្រកាស​ចាក​ចេញ​ពី​ក្លិប​ភ្នំពេញ​ក្រោន ហើយ​ បន្ទាប់​ពី​រូប​គេ​បាន​ចូល​រួម​ជា​ថ្មី​​កាល​ពី​ពាក់​កណ្តាល​រដូវ​កាល​នេះ​ ក្រោយ​ចាក​ចេញ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​បាន​ប្រកាស​ថា ៖«ខ្ញុំ​ចង់​អរគុណ​ដល់​ក្លិប​ ភ្នំពេញ​ក្រោន​ សម្រាប់​ច្រើន​ឆ្នាំ​កន្លង​មក​នេះ សម្រាប់​ការ​វិល​ត្រឡប់​មក​ពី​ឥណ្ឌូណេស៊ី​វិញ។ អ្នក​បាន​ស្វាគមន៍​ខ្ញុំយ៉ាង​ល្អ​បំផុត។ ខ្ញុំ​នឹង​ចង​ចាំ​នៅ​ក្នុង​បេះ​ដូង​ជា​និច្ច។ ជា​មួយ​អ្នក ខ្ញុំ​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន ប៉ុន្តែ​ពេល​វេលា​របស់​ខ្ញុំ​នៅ​ទី​នេះ​បាន​ដល់​ទី​បញ្ចប់​ហើយ។ ខ្ញុំ​​នឹង​ចាកចេញ​ដោយ​ចង​ចាំ​គ្រប់​បែប​យ៉ាង​​នូវ​អ្វី​ដែល​​ខ្ញុំ​ទទួល​បាន​ជោគជ័យ​ជា​លក្ខណៈ​ក្រុម និងជា​បុគ្គល»។

«សូម​អរគុណ​ច្រើន​សម្រាប់​ថ្នាក់​ដឹក​នាំ ម្ចាស់​ក្លិប ក្រុម​ការងារ​គ្រូ​បង្វឹក និង​កីឡាករ​ទាំង​អស់។ ខ្ញុំស្រឡាញ់​អ្នក​ទាំង​អស់​គ្នា ហើយ​អ្នក​ទាំង​អស់​គ្នា​នឹង​ស្ថិត​នៅ​ក្នុង​បេះ​ដូង​ខ្ញុំ​ជា​និច្ច»។ កីឡាករ​បាន​បន្ថែម​ចុង​ក្រោយ។

កីឡាករ Andres Neito បានលេង​​ឲ្យ​ ភ្នំពេញ​ក្រោន រយៈ​ពេល ៥ រដូវ​កាល​គិត​ចាប់​តាំង​ពី​ឆ្នាំ២០២០ រហូត​ដល់ ឆ្នាំ ២០២៥ ដែល​ផ្តល់​ឱកាស​ឲ្យ​រូប​គេ​គ្រប់​លក្ខខណ្ឌ​ក្នុង​ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ ហើង​លេង​​តំណាងឲ្យ​ជម្រើស​ជាតិ​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

នៅ​រដូវ​កាល ២០២៥-២៦ រូប​គេ​បាន​ចាក​ចេញ​ពី ភ្នំពេញ​ក្រោន ដែល​ជា​រដូវ​កាល​ក្លិប​មួយ​នេះ​ផ្លាស់​ប្តូរ​ទ្រង់​ទ្រា​ធំ ហើយ​បាន​ទៅ​ចូល​រួម​ជា​មួយ​ក្លិបឥណ្ឌូណេស៊ី​ Bhayangkara Presisi បាន​តែ​ពាក់​កណ្តាល​រដូវ​កាល​ប៉ុណ្ណោះ ក៏​បាន​វិល​ត្រឡប់​មក​ចូល​រួម​ជា​មួយ ភ្នំពេញ​ក្រោន វិញ។ នៅ​ចុង​បញ្ចប់​រដូវ​កាល​នេះ រូប​គេ​បាន​ប្រកាស​ចាក​ចេញ​តែ​ម្តង។

សម្រាប់​ការ​លេង​ឲ្យ​ភ្នំពេញ​ក្រោន Andres Neito បាន​ឈ្នះ​ជើង​ឯក​លីគ​កំពូលកម្ពុជា ២ លើក​គឺ​ឆ្នាំ ២០២១ និង ២០២២, ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ១ លើក រដូវ​កាល ២០២៤-២៥, ឈ្នះ​ជើង​ឯក ខេមបូឌានស៊ុបភើខាប់ ២ លើក ឆ្នាំ ២០២២ និង ២០២៣ និង​ឈ្នះជើង​ឯក ខេមបូឌានលីគ​ខាប់ ២ លើក ឆ្នាំ ២០២២ និង ២០២៣។

ជា​មួយ​គ្នា​នេះ រូប​គេបាន​ឈ្នះ​ពាន​រង្វាន់​ឯកត្តជន​ជា​ច្រើន​ទៀត​ដូច​ជា ពាន​ស្បែក​ជើង​មាសក្នុង​នាម​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​រដូវ​កាល និង​ពាន​កីឡាករ​ជម្រើស ១១ នាក់​ល្អ​បំផុត​ប្រចាំ​រដូវ​កាល៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម