Connect with us

កីឡា

ដំណឹងសោកសៅ! កូនប្រុសរបស់ Cristiano Ronaldo ត្រូវបាត់បង់ជីវិត

បានផុស

នៅ

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិបបិសាចក្រហម Manchester United និងដៃគូ Georgina Rodriguez បានប្រកាសពីការស្លាប់របស់កូនប្រុសពួកគេដោយនិយាយថា វាជាក្តីឈឺចាប់ដ៏ធំធេងបំផុតដែលឪពុកម្តាយគ្រប់រូបពិតជាដឹង។

This image has an empty alt attribute; its file name is My-Post-21-2-5-1024x576.jpg

កីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំរូបនេះនិងដៃគូ Rodriguez វ័យ២៨ឆ្នាំ កំពុងរង់ចាំការចាប់កំណើតកូនភ្លោះ ប៉ុន្តែពេលនេះ បានបាត់បង់កូនប្រុសម្នាក់ទៅហើយ។

យ៉ាងណាក្តី កូន​ស្រី​របស់​ពួក​គេ​នៅ​រស់​រាន​មាន​ជីវិត ហើយ​ពួក​គេ​​និយាយ​ថា ការចាប់​កំណើត​របស់​នាងនឹងផ្តល់នូវ​កម្លាំង​ចិត្តឲ្យ​យើង​រស់​នៅ​ពេល​នេះ ​ដោយ​ក្តី​សង្ឃឹម និង​សុភមង្គល។

This image has an empty alt attribute; its file name is Cristiano-Ronaldo-georgina-birth-daughter.webp

Ronaldo បានបង្ហោះក្នុង Instagram​ ថា “វាគឺជាក្តីសោកសៅជាទីបំផុតដែលយើងប្រកាសពីការស្លាប់របស់កូនប្រុសរបស់យើង។ វាជាការឈឺចាប់ដ៏ធំធេងបំផុតរបស់ឪពុកម្តាយ មានតែកំណើតរបស់កូនទេដែលធ្វើឲ្យយើងមានកម្លាំងក្នុងការរស់នៅពេលនេះដោយក្តីសង្ឃឹមនិងសុភមង្គល។ យើងខ្ញុំសូមថ្លែងអំណរគុណដល់វេជ្ជបណ្ឌិត និង គិលានុបដ្ឋាយិកា សម្រាប់ការយកចិត្តទុកដាក់ និង ការគាំទ្រ។ យើងត្រូវបានបំផ្លាញនិងស្នើសុំភាពឯកជននៅគ្រាលំបាកនេះ។ ក្មេងប្រុសរបស់យើង អ្នកជាទេវតារបស់យើង។ យើងនឹងស្រឡាញ់អ្នកជារៀងរហូត”។

ភ្លាមៗនេះដែរ គ្រប់សារព័ត៌មានអន្តរជាតិ មិនបានពន្យល់លម្អីតពាក់ព័ន្ធការទទួលមរណភាពនេះទេ។

This image has an empty alt attribute; its file name is skynews-ronaldo-georgina-rodriguez_5743614-1024x576.jpg

គួរបញ្ជាក់ថា អ្នក​ទាំង​ពីរ​បាន​ប្រកាស​ពី​ការ​មាន​ផ្ទៃ​ពោះ​កាល​ពី​ខែ​តុលា។

Ronaldo មានកូនប្រុសឈ្មោះ Cristiano Jr ដែលកើតក្នុងឆ្នាំ ២០១០ និងកូនភ្លោះ Eva និង Mateo កើតនៅឆ្នាំ ២០១៧។ គាត់ក៏មានកូនស្រីម្នាក់ជាមួយ Rodriguez ផងដែរ ឈ្មោះថា Alana Martina ដែលកើតនៅឆ្នាំ២០១៧៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កីឡាករ៣រូប ឈ្នះពានធំៗ ក្នុងព្រឹត្តិការណ៍ យូរ៉ូ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម