កីឡា
គ្រូក្លិបKedah របស់ម៉ាឡេស៊ី ទាមទារឱ្យកីឡាកររបស់ខ្លួនមានស្មារតីចង់ឈ្នះក្នុងការប្រកួតចុងក្រោយ AFC Cup ទល់នឹងវិសាខា កម្ពុជា
លោក Aidil Sharin Sahak គ្រូបង្វឹករបស់ក្លិប Kedah Darul Aman FC បានដាក់ការទាមទារឱ្យកីឡាកររបស់ខ្លួនមានស្មារតីចង់ឈ្នះ នៅពេលដែលពួកគេប្រកួតជាមួយក្លិបវិសាខា ក្នុងការប្រកួតចុងក្រោយពូល G នៃយុទ្ធនាការ AFC Cup នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅយប់ថ្ងៃស្អែក។

ជ័យជម្នះ ៤-១ លើក្លិបហ្វីលីពីន Kaya FC ក្នុងប្រកួតទី២ កាលពីថ្ងៃច័ន្ទកន្លងទៅ បានជំរុញទឹកចិត្តកូនក្រុមរបស់លោក មុនជំនួបទល់នឹងក្លិបមកពីកម្ពុជា។
«ការតាំងចិត្ត នោះគឺត្រូវគិតថាឱកាសដើម្បីបានឡើងទៅប្រកួតជុំបន្ទាប់នៅតែមាន នោះជាការសំខាន់បំផុត និងការលើកទឹកចិត្តមួយនៅពេលដែលយើងមកជាមួយនឹងស្មារតីចង់ឈ្នះ នៅយប់ថ្ងៃស្អែក។ ខ្ញុំមិនដឹងថាវិសាខាគិតយ៉ាងណាទេ ព្រោះគេកក់ក្ដៅរួចហើយក្រោយឈ្នះ២ប្រកួត ប្រហែលថ្ងៃស្អែកគេនឹងមានអារម្មណ៍ធូរស្រាល។» នេះបើតាមសម្ដីរបស់លោក Aidil Sharin Sahak ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត។
លោកបានបន្តថា «សំខាន់បំផុតសម្រាប់ខ្ញុំ និងកីឡាករ យើងត្រូវមានស្មារតីឈ្នះ ហើយត្រូវមានកាតព្វកិច្ចដើម្បីរកឱ្យបាន ៣ពិន្ទុសម្រាប់ថ្ងៃស្អែក។»

បច្ចុប្បន្ន វិសាខា នាំមុខក្នុងតារាងពិន្ទុពូល G បន្ទាប់ពីឈ្នះ ២ប្រកួតដោយ រកបាន ៦ ពិន្ទុពេញ ខណៈ Kedah FC ទើបតែរកបាន ៣ពិន្ទុ ក្រោយឈ្នះ Kaya FC គ្រាដែលប្រកួតដំបូងចាញ់ Bali United (ឥណ្ឌូនេស៊ី) ០-២។
ច្បាស់ណាស់ គ្រូបង្វឹកសញ្ជាតិសិង្ហបុរីរូបនេះបានឱ្យដឹងថា កីឡាកររបស់លោកទាំងអស់មិនមានបញ្ហារបួសឡើយ ហើយពួកគេនឹងមានក្រុមដ៏ខ្លាំងបំផុតនៅយប់ស្អែក។ «ខ្ញុំគិតថា ការរៀបចំរបស់យើងគឺសាមញ្ញ ពីព្រោះយើងបានលេង ២ប្រកួត ហើយមានការសម្រួលកម្លាំងមកវិញល្អ និងមិនមានរបួសអ្វីទេបន្ទាប់ពី ២ប្រកួត បើទោះបីជាឆ្លងកាត់កម្មវិធីប្រកួតមមាញឹកក៏ដោយ។»
«ប៉ុន្តែខ្ញុំគិតថា ថ្ងៃនេះយើងមានការហ្វឹកហាត់មួយទៀតសម្រាប់ការរៀបចំនៅថ្ងៃស្អែក ហើយកីឡាករបានទន្ទឹងរង់ចាំ និងត្រៀមខ្លួនរួចជាស្រេចជាមួយនឹងការតាំងទឹកចិត្តពេញលេញ បន្ទាប់ពីការយកឈ្នះលើ Kaya FC ដែលពិតជាមិនងាយស្រួលនោះទេ។» លោក Aidil បានបន្ថែម។
លោកបានបន្តថា «យើងដឹងថាវិសាខាជាក្រុមមួយហើយបានឈ្នះ ២ប្រកួតមុន ប៉ុន្តែក្នុងការប្រកួតបាល់ទាត់យើងត្រូវតែមានទំនុកចិត្ត ហើយសកម្មភាពចាប់ផ្ដើមពីលទ្ធផល ០-០»។
គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំងពីរនៅថ្ងៃទី៣០ ខែមិថុនា ស្អែកនេះ នឹងធ្វើឡើងនាវេលាម៉ោង ៨យប់ (ម៉ោងនៅកម្ពុជា) ខណៈប្រកួតនេះ វិសាខា ត្រូវការត្រឹមស្មើក៏ទទួលបានឱកាសឡើងវគ្គបន្តបានផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


