កីឡា
Macarthur ឡើងវគ្គផ្ដាច់ព្រ័ត្រ AFC Cup ក្នុងតំបន់អាស៊ានលើកដំបូង
ក្រុម Macarthur FC របស់ប្រទេសអូស្ដ្រាលី បានយកឈ្នះក្រុម Sabah របស់ប្រទេសម៉ាឡេស៊ីក្នុងលទ្ធផល ៣-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងតំបន់អាស៊ានជើងឯក AFC Cup ឆ្នាំ២០២៣-២៤។

ការប្រកូតក្នុងវគ្គទី១ក្រុម Macarthur បានបើកការនាំមុខមុន ១-០ នៅនាទី៤០ ស៊ុតបញ្ចូលដោយកីឡាករ Davila ចូលដល់វគ្គទី២ គ្រាប់បាល់២គ្រាប់ទៀតបន្តកើតមានឡើង ក្រោយការស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯងពី Jed Drew នៅនាទី៤៦និងនាទី៨០។ ក្នុងការប្រកួតនេះក្រុម Sabah ក៏បានព្យាយាមបង្កើតឱកាស ដើម្បីរកគ្រាប់បាល់បំប៉ោងសំណាញ់ទីដែរ ប៉ុន្តែធ្វើមិនបានល្អសោះ ក្រោយការព្យាយាមស៊ុត១១លើក តែមិនចំគោលដៅសូម្បី១លើក។

ក្រោយបញ្ចប់ការប្រកួតក្រុម Macarthur FC បានកក់កៅអីក្នុងវគ្គផ្ដាច់ព្រ័ត្រ AFC Cup ក្នុងតំបន់អាស៊ាន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដរបស់ខ្លួន ខណៈត្រូវរង់ចាំមើលលទ្ធផលការប្រកួតរបស់ក្រុម Central Coast Mariners និងក្រុមភ្នំពេញក្រោន។
ក្រុម Macarthur សុទ្ធតែស្គាល់ពីសមត្ថភាពក្រុមទាំង២នេះច្បាស់ណាស់ ក្នុងនោះដោយសារពួកគេធ្លាប់ជួបក្រុមភ្នំពេញក្រោន ២លើកក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល។ ចំណែកក្រុម Central Coast Mariners នៅលីគអូស្ត្រាលីជាមួយគ្នា។

បើមិនមានការប្រែប្រួលអ្វីទេ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Cup ក្នុងតំបន់អាស៊ាននឹងធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៕
អត្ថបទ៖ ផា រតនា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


