កីឡា
ល្ងាចនេះ ភ្នំពេញក្រោន ឬ Central Coast ជើងឯក AFC Cup?
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងតំបន់អាស៊ានជើងឯក AFC Cup ក្រុមអូស្ត្រាលី Central Coast Mariners ប៉ះក្រុមតំណាងកម្ពុជា ភ្នំពេញក្រោន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៤រលៀល (ម៉ោងនៅកម្ពុជា) ក៏មានការផ្សាយបន្តផ្ទាល់ពី BTV Cambodia។

មុនជួបជាមួយភ្នំពេញក្រោន ក្រុម Central Coast Mariners ធ្វើមិនសូវបានល្អទេក្នុងការប្រកួត២លើកចុងក្រោយក្នុងលីគកំពូលអូស្រ្ដាលី ប៉ុន្តែពួកគេក៏នៅតែជាក្រុមដ៏គ្រោះថ្នាក់។ ពួកគេមានផលចំណេញការប្រកួតធ្វើនៅទឹកដីរបស់ខ្លួន នៅកីឡដ្ឋាន Industree Group ដែលពួកគេមិនចាំបាច់ធ្វើដំណើរឆ្ងាយ និងសម្របខ្លួននឹងបញ្ហាអាកាសធាតុទេ។
ចំណែកក្រុមតំណាងឲ្យកម្ពុជា ភ្នំពេញក្រោន បានធ្វើដំណើរទៅទឹកដីអូស្រ្ដាលីលើកទី២ បន្ទាប់ពីការប្រកួតជាមួយក្រុម Macarthur ក្នុងវគ្គសន្សំពិន្ទុក្នុងពូល ប៉ុន្តែក្រុមទាំងមូលបានប្តេជ្ញាអស់ពីលទ្ធភាពដើម្បីស្វែងរកឱកាសឡើងទៅវគ្គបន្ត។

លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បាននិយាយាថា៖«យើងបានចំណាយពេលវេលា និងកម្លាំងច្រើនសម្រាប់ការមកដល់ទីនេះ ប៉ុន្តែយើងក៏រំភើបដែរ។ ការប៉ះ Central Coast Mariners គឺតានតឹងខ្លាំង»។
លោករៀបរាប់ថា ៖«នេះជាការប្រកួតតែមួយជើង អ្នកឈ្នះឡើងទៅវគ្គបន្ត។ វានឹងក្លាយជាការប្រកួតដ៏អស្ចារ្យ ព្រោះក្រុមអូស្រ្តាលីនេះគឺជាក្រុមលេចធ្លោជាងគេ ប្រៀបធៀបនឹងក្រុមផ្សេងៗ។ យ៉ាងណា បាល់ទាត់អ្វីៗក៏អាចកើតឡើងដែរ។ យើងសង្ឃឹមថា យើងនឹងធ្វើវាបាន ព្រោះគ្រប់គ្នាមកទីនេះបានត្រៀមខ្លួនរួចជាស្រេច»។

កំណត់ត្រា៥ប្រកួតចុងក្រោយរបស់ក្រុម Central Coast Mariners
-Central Coast Mariners ២-១ Melbourne City FC
-Central Coast Mariners ២-០ Brisbane Roar
-Adelaide United ០-៤ Central Coast Mariners
-Wellington Phoenix ០-០ Central Coast Mariners
-Central Coast Mariners ៣-១ Sydney FC
កំណត់ត្រា៥ប្រកួតចុងក្រោយរបស់ក្រុម ភ្នំពេញក្រោន
-គិរីវង់សុខសែនជ័យ ១-៤ ភ្នំពេញក្រោន (ពានរង្វាន់លីគកំពូលកម្ពុជា)
-ភ្នំពេញក្រោន ៩-០ ត្បូងឃ្មុំ (ពានរង្វាន់សម្ដេចតេជោ)
-ភ្នំពេញក្រោន ១-០ បឹងកេត (ពានរង្វាន់លីគកំពូលកម្ពុជា)
-ព្រះខ័នរាជស្វាយរៀង ៣-២ ភ្នំពេញក្រោន (ពានរង្វាន់លីគកំពូលកម្ពុជា)
-គិរីវង់សុខសែនជ័យ ០-២ ភ្នំពេញក្រោន (ពានរង្វាន់សម្ដេចតេជោ)
ក្រុមភ្នំពេញក្រោនអវត្តមានខ្សែការពារឆ្នើម ជួន ចាន់ចាវ ដោយសារបញ្ហារបួសអំឡុងពេលប្រកួតជាមួយក្រុម អាយ អេស អាយ ខណៈខ្សែប្រយុទ្ធគ្រោះថ្នាក់របស់ Central Coast Mariners គឺកីឡាករ Marco Tulio បានផ្លាស់ទៅក្លិប Kyoto Sanga របស់ប្រទេសជប៉ុន៕
អត្ថបទ៖ ផា រតនា
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


