កីឡា
លោក Oleg៖«ពិបាកនឹងជឿដែលភ្នំពេញក្រោនធ្វើរឿងដ៏អស្ចារ្យនៅ AFC Cup»
ក្លិបបាល់ទាត់តំណាងកម្ពុជា ភ្នំពេញក្រោន បានបញ្ចប់ភារកិច្ចរបស់ខ្លួននៅពានរង្វាន់ AFC Cup រដូវកាល២០២៣-២៤ ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន បន្ទាប់ពីបានចាញ់ក្រុមខ្លាំងអូស្ត្រាលី Central Coast Mariners ដោយលទ្ធផល ៤-០ កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្វីបើបញ្ចប់ភារកិច្ចត្រឹមវគ្គនេះមែន ប៉ុន្តែបើក្រឡែកមើលដំណើរដ៏វែងឆ្ងាយបង្ហាញយ៉ាងច្បាស់ថា ភ្នំពេញក្រោន បានបង្កើតកំណត់ត្រាជាបន្តបន្ទាប់សម្រាប់វិស័យបាល់ទាត់កម្ពុជាដែលបានធ្វើឲ្យលោក Oleg Starynskyi ជាគ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនមានមោទនភាព។

លោកគ្រូបង្វឹកភ្នំពេញក្រោនបានលើកឡើងថា ៖«ខ្ញុំពិតជាមានមោទនភាពសម្រាប់ក្រុមដែលបានលេងពានរង្វាន់ AFC CUP។ វាពិបាកនឹងជឿថា យើងបានធ្វើរឿងដ៏អស្ចារ្យក្នុងការប្រកួត AFC CUP។ ខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែលយើងបានធ្វើនេះ»។

ពិតណាស់ អ្វីដែលភ្នំពេញក្រោនបានបង្កើតឡើងគឺជាអ្វីថ្មីមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា។ លោក Oleg ធ្លាប់បាននិយាយថា តាំងពីដំបូងមក គ្មានក្រុមណាមួយប្រចាំតំបន់អាស៊ានមើលឃើញភ្នំពេញក្រោននៅក្នុងក្រសែភ្នែកទេ ប៉ុន្តែភ្នំពេញក្រោនបានធ្វើឲ្យតំបន់អាស៊ានបើកភ្នែកធំៗ។

មើលកំណត់ត្រាដែលភ្នំពេញក្រោនបានបង្កើត៖
- ១. សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានផ្តល់ឲ្យក្លិបតំណាងកម្ពុជាត្រឹមតែ២៥%ប៉ុណ្ណោះសម្រាប់ការចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup។ ក្នុងនាមជាក្រុមជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោនត្រូវប្រកួតជម្រុះបឋមជាមួយក្រុមជើងឯកឡាវ ដោយបានយកឈ្នះ Young Elephants ដោយលទ្ធផល ៣-០ ទើបទទួលបាន៥០%ស្មើនឹងកន្លះកៅអីឡើងទៅវគ្គជម្រុះជុំទី២។
- ២. វគ្គជម្រុះជុំទី២ ភ្នំពេញក្រោន បានប្រកួតជាមួយក្រុម Tampines Rovers របស់ប្រទេសសិង្ហបុរី នៅវគ្គ Play-off និងបានយកឈ្នះដោយលទ្ធផល ៣-២ នៅទឹកដីសិង្ហបុរី ដើម្បីទទួលបាន១០០%ស្មើនឹង១កៅអីចូលទៅវគ្គចែកពូល។
- ៣. ភ្នំពេញក្រោនបានស្ថិតនៅក្នុងពូល F ដែលមានក្រុម Macarthur របស់អូស្ត្រាលី ក្រុម Shan United របស់មីយ៉ាន់ម៉ា និងក្រុម Dynamic Her Cebu របស់ហ្វីលីពីន។ ភ្នំពេញក្រោនបានឈ្នះ DH Cedub ០-៣ នៅទឹកដីហ្វីលីពីន និងឈ្នះ ៤-០ នៅទឹកដីកម្ពុជា។ ភ្នំពេញក្រោនបានឈ្នះ Shan United ៤-០ នៅទឹកដីកម្ពុជា និងចាញ់ ២-១ នៅទឹកដីមីយ៉ាន់ម៉ា។ ភ្នំពេញក្រោនបានឈ្នះ Macarthur ៣-០ នៅទឹកដីកម្ពុជា និងចាញ់៥-០ នៅទឹកដីអូស្ត្រាលី។ សរុបទាំង៦ប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ភ្នំពេញក្រោន បានឈ្នះ៤ និងចាញ់២ រកបាន១២ពិន្ទុ ឈរលេខ២ក្នុងពូល។
- ៤. ភ្នំពេញក្រោន បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ានក្នុងនាមជាក្រុមលេខ២ល្អបំផុត។ វគ្គនេះការប្រកួតតែ១ជើងប៉ុណ្ណោះដោយលេងនៅទឹកដីអូស្ត្រាលី ភ្នំពេញក្រោនបានចាញ់ Central Coast Mariners ដោយលទ្ធផល ៤-០ ដើម្បីបញ្ចប់ភារកិច្ចត្រឹមវគ្គនេះ។

កំណត់ត្រាលើនេះគឺជាអ្វីដែលលោកគ្រូ Oleg Starynskyi ពិបាកនឹងជឿថា ភ្នំពេញក្រោនអាចបង្កើតបាន និងគួរជាទីមោទនភាពសម្រាប់វិស័យបាល់ទាត់កម្ពុជា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


