កីឡា
៤ឆ្នាំក្រោមការដឹកនាំរបស់លោក Oleg ភ្នំពេញក្រោន ជោគជ័យខ្លាំង
លោក Oleg Starynskyi បានក្លាយជាគ្រូបង្វឹកដ៏ជោគជ័យម្នាក់ក្នុងការដឹកនាំក្លិបបាល់ទាត់ភ្នំពេញក្រោន ជាលើកទី២ ដែលគិតរហូតដល់ពេលនេះមានរយៈ៤ឆ្នាំហើយគិតចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

បុរសជនជាតិអ៊ុយក្រែនវ័យ៣៨ឆ្នាំ បានចាប់ផ្ដើមការងារដំបូងជាមួយបាល់ទាត់កម្ពុជានៅឆ្នាំ២០១៦ ក្នុងនាមជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ។ បន្ទាប់មក លោកត្រូវបានតែងជាគ្រូបង្វឹកក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់ក្រុមភ្នំពេញក្រោន ហើយឆ្នាំ២០១៧ ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមធំរបស់ភ្នំពេញក្រោន។ យ៉ាងណា ការដឹកនាំលើកទី១នោះ លោកមិនសូវទទួលបានលទ្ធផលល្អទេ ដោយបានបញ្ចប់រដូវកាលឆ្នាំ២០១៧ ភ្នំពេញក្រោនឈរនៅលេខ៥ មាន៤២ពិន្ទុ បន្ទាប់ពីប្រកួត២២លើក ឈ្នះ១២ ស្មើ៦ ចាញ់៤។
ក្រោយធ្វើមិនល្អ លោក Oleg Starynskyi បានចាកចេញពីការងារនៅកម្ពុជា។ នៅពេលនោះ លោកបានទៅធ្វើគ្រូជំនួយរបស់ក្លិបបាល់ទាត់ Speranța Nisporeni ក្នុងប្រទេសម៉ុលដាវី ក្នុងឆ្នាំ២០១៩ បន្ទាប់មកលោកបានធ្វើជាគ្រូវិភាគរបស់ក្រុមយុវជនអាយុក្រោម១៩ឆ្នាំ FC Shakhtar Donetsk ប្រទេសអ៊ុយក្រែន។

នៅចុងឆ្នាំ២០២០ លោក Oleg Starynskyi បានវិលមកចូលដឹកនាំក្រុមភ្នំពេញក្រោនជាលើកទី២។ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ភ្នំពេញក្រោន ត្រូវបានចាត់ទុកជាក្លិបមួយដ៏ជោគជ័យទាំងក្នុងស្រុក និងក្រៅស្រុក។ បុរសសញ្ជាតិអ៊ុយក្រែនបានជួយឲ្យក្លិបភ្នំពេញក្រោន បានសម្រេចសមិទ្ធផលជាច្រើន។ ក្នុងនោះក្លិបបានឈ្នះពានរង្វាន់លីគកំពូលកម្ពុជា២រដូវកាលជាប់គ្នា, ឈ្នះពានរង្វាន់ Cambodian Super Cup ២ឆ្នាំជាប់គ្នា, ឈ្នះពានរង្វាន់ Cambodian League Cup ២ ឆ្នាំជាប់គ្នា។
លោកបានដឹកនាំ ភ្នំពេញក្រោន ឆ្លងផុតវគ្គជម្រុះ ឆ្លងផុតវគ្គសន្សំពិន្ទុ និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Cup ប្រចាំឆ្នាំ២០២៣។

បច្ចុប្បន្ន លោក Oleg Starynskyi ត្រូវបានចាត់ទុកជាគ្រូបង្វឹកដ៏ជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់កម្ពុជា បន្ទាប់ពីលោកត្រឡប់មកចូលដឹកនាំក្លិបភ្នំពេញក្រោនលើកទី២៕

អត្ថបទ៖ ផា រតនា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ៥៦ នាទី agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤៥ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ


