កីឡា
មុនប៉ះភ្នំពេញក្រោន ក្លិប Mariners លក់ខ្សែប្រយុទ្ធដ៏ល្អ Tulio ទៅលីគជប៉ុន
ក្លិបបាល់ទាត់អូស្ត្រាលី Central Coast Mariners ថ្ងៃនេះបានបញ្ជាក់ពីការលក់ខ្សែប្រយុទ្ធមុតស្រួចរបស់ខ្លួន Marco Tulio ទៅក្លិបនៅលីគកំពូលជប៉ុន Kyoto Sanga នៅខែមករា ឆ្នាំ២០២៤ ក្នុងតម្លៃមិនឲ្យសាធារណៈដឹង។
ការលក់ខ្សែប្រយុទ្ធដ៏ល្អនេះបានកើតមានឡើងមុនពេលក្រុមអូស្ត្រាលីត្រូវប្រកួតជាមួយក្លិបរបស់កម្ពុជា ភ្នំពេញក្រោន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ាននៃពានរង្វាន់ AFC Cup។

នៅវគ្គសន្សំពិន្ទុក្នុងពូល កីឡាករប្រេស៊ីល Marco បានបង្កើតកំណត់ត្រាដោយរកបាន៨គ្រាប់ក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនាំមុខកីឡាករ Shintaro Shimizu ខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោនដែលរកបាន៧គ្រាប់។
Marco បានចូលរួមជាមួយក្លិប Central Coast Mariners កាលពីខែកញ្ញា ឆ្នាំ២០២២ដោយជួយក្លិបឈ្នះជើងឯកលីគកំពូលអូស្ត្រាលីកាលពីរដូវកាលមុន។ រូបគេបានបង្ហាញខ្លួនលើទីលាន១៤ប្រកួតរកបាន១២គ្រាប់។
កីឡាករ Tulio បានអរគុណដល់ក្លិប Mariners និងនិយាយទៅកាន់អ្នកគាំទ្រថា ៖«ខ្ញុំសូមអរគុណដល់អ្នករាល់គ្នានៅក្លិប Mariners សម្រាប់រយៈពេលកន្លងទៅ។ ខ្ញុំមានពេលវេលាដ៏អស្ចារ្យជាមួយក្លិបដោយបានឈ្នះជើងឯកកាលពីរដូវកាលមុន ហើយការគាំទ្ររបស់អ្នកពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ ccmariners.com.
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


