កីឡា
កាលវិភាគប្រកួតពានសម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ ថ្នាក់ជាតិ
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ បានឈានដល់វគ្គងថ្នាក់ជាតិហើយ បន្ទាប់ពីប្រកួតវគ្គជម្រុះថ្នាក់ជាតិបានបញ្ចប់កាលពីថ្ងៃទី២០ ខែកក្កដា ម្សិលមិញ។

រហូតដល់ពេលនេះរកឃើញក្រុមចំនួន១៦ហើយក្នុងនោះ៨ក្រុមឡើងពីវគ្គជម្រុះថ្នាក់ជាតិ និង៨ក្រុមទៀតជាក្រុមមកពីខេមបូឌានព្រីមៀរលីគដែលត្រូវប្រកួតប្រជែងវគ្គថ្នាក់ជាតិ។
ពានរង្វាន់សម្ដេចតេជោហ៊ុន សែន ឆ្នាំ២០២២ មានការប្រកួត៣ដំណាក់កាល និងរូបមន្តខុសពីឆ្នាំមុនៗ។ ដំណាក់កាលទី១ ការប្រកួតថ្នាក់ខេត្តដែលមាន១៧ក្រុមមកពី ២៥ រាជធានី-ខេត្ត។ ដំណាក់កាលទី២ ក្រុមកំពូលទាំង៤នៅថ្នាក់ខេត្តគឺក្រុមលេខ១ ដល់៤ ត្រូវឡើងមកប្រកួតជម្រុះថ្នាក់ជាតិជាមួយក្រុម៨នៅលីគទី២ ដើម្បីយកក្រុម៨ឡើងទៅដំណាក់កាលទី៣គឺជាការប្រកួតថ្នាក់ជាតិមួយក្លឹបទាំង៨ប្រចាំលីគកំពូលកម្ពុជា។

ការប្រកួតថ្នាក់ជាតិ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ជើងទី១
- សូលទីឡូអង្គរ Vs ព្រះខ័នរាជស្វាយរៀង
- សៀមរាបអែហ្វស៊ី Vs វិសាខា
- អាស៊ីអឺរ៉ុប Vs ណាហ្គាវើលដ៍
- អាយអេសអាយ ដង្កោសែនជ័យ Vs បឹងកេត
ការប្រកួតថ្នាក់ជាតិ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ជើងទី១
- កោះកុងអែហ្វស៊ី Vs អង្គរថាយហ្គឺរ
- ព្រែវែងអែហ្វស៊ី Vs ភ្នំពេញក្រោន
- នគរបាលជាតិ Vs កងយោធពលខេមរភូមិន្ទ
- អគ្គិសនីកម្ពុជា Vs គិរីវង់សុខសែនជ័យ
ការប្រកួតថ្នាក់ជាតិ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ជើងទី២
- ព្រះខន័រាជស្វាយរៀង vs សូលទីឡូអង្គរ
- វិសាខា vs សៀមរាបអែហ្វស៊ី
- ណាហ្គាវើលដ៍ vs អាស៊ីអឺរ៉ុប
- បឹងកេត vs អាយអេសអាយ ដង្កោសែនជ័យ
ការប្រកួតថ្នាក់ជាតិ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ជើងទី២
- អង្គរថាយហ្គឺរ vs កោះកុង អែហ្វស៊ី
- ភ្នំពេញក្រោន vs ព្រៃវែង អែហ្វស៊ី
- កងយោធពលខេមភូមិន្ទ vs នគរបាលជាតិ
- គិរីវង់សុខសែនជ័យ vs អគ្គីសនីកម្ពុជា

បន្ទាប់មក ក្រុមដែលទទួលបានជ័យជម្នះនឹងឡើងទៅវគ្គ៨ក្រុមចុងក្រោយ ហើយធ្វើការប្រកួតជាបន្តបន្ទាប់ពីរហូតដល់វគ្គខ្វែង និងវគ្គផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


