Connect with us

កីឡា

វីរះ ដារ៉ា ជាកីឡាករខ្មែរម្នាក់គត់ ស្ថិតក្នុងអ្នកឈ្នះ​ពានឯកត្តជន ពានសម្តេចតេជោរដូវកាលនេះ

បានផុស

នៅ

ម្ចាស់ជើងឯកក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៩ បានរកឃើញជាផ្លូវការ កាលពីយប់ថ្ងៃ អាទិត្យ ទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦ ខណៈម្ចាស់ពានឯត្តជននីមួយៗក៏បានរកឃើញរួចរាល់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមជើងឯកក្នុងពានសម្តេចតេជោរដូវកាលនេះ បានទៅលើក្រុម ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីបានយកឈ្នះលើក្រុម វិសាខា នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ ៥-៣ បន្ទាប់ពីឆ្លងកាត់ ១២០ នាទីស្មើគ្នា ៤-៤។ នេះជាលើកទី ៦ ហើយ ដែល ព្រះខ័នរាជស្វាយរៀង ឈ្នះពានសម្តេចតេជោ ហើយក៏ជាកំណត់ត្រាឈ្នះច្រើនជាងគេដែរ នៅក្នុងពានក្នុងស្រុកលំដាប់ទី ២ មួយនេះ។

ដោយឡែកកីឡាករឈ្នះពានរង្វាន់ស្បែកជើងមាសបានទៅលើខ្សែប្រយុទ្ធក្រុម វិសាខា កីឡាករ Nana Kwame បន្ទាប់ពីរកបាន ៧ គ្រាប់។ កីឡាករឈ្នះពានលេងល្អជាងគេប្រចាំព្រឹត្តិការណ៍បានទៅលើកីឡាករ Lancine Diakite របស់ក្រុម អាយអេសអាយ ដង្កោរសែនជ័យ។ កីឡាករឈ្នះពានស្រោមដៃមាស បានទៅលើអ្នកចាំទី វីរះ ដារ៉ា របស់ក្រុម ព្រះខ័នរាជស្វាយរៀង។

ងាកទៅមើលគ្រូបង្វឹកល្អជាងគេប្រចាំព្រឹត្តិការណ៍វិញម្តង គឺបានទៅលើលោក Matthew McConkey គ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង។ រីឯក្លិបបាល់ទាត់ វិសាខា បន្ទាប់ពីបានជើងឯករង គឺបានឈ្នះពានឯត្តជនមួយទៀត គឺពានរង្វាន់គោរពវិន័យល្អជាងគេ (Fair Play)៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម