ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ ២០២៦/២៧ ថ្នាក់ខេត្ត
ក្លិបបាល់ទាត់មន្ទីរឣប់រំ យុវជន និងកីឡាខេត្តកំពង់ចាម នឹងកាន់តែមានការអភិវឌ្ឍន៍បន្ថែមទៀតបន្ទាប់ពីមានការសហការឧបត្ថម្ភគាំទ្រពីសសិប្បកម្មកិនថ្ម HSK
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានសាងនូវកំណត់ត្រាធំ ៣ មុនបិទបញ្ចប់រដូវកាល ២០២៥-២០២៦ នេះ បន្ទាប់ពីយកឈ្នះលើក្រុម វិសាខា គ្រងជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៩។
ម្ចាស់ជើងឯកក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៩ បានរកឃើញជាផ្លូវការ កាលពីយប់ថ្ងៃ អាទិត្យ ទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦ ខណៈម្ចាស់ពានឯត្តជននីមួយៗក៏បានរកឃើញរួចរាល់ផងដែរ។
ខ្សែប្រយុទ្ធ Kwame Peprah បានបំបែកកំណត់ត្រាក្លាយជាកីឡាករដំបូងគេបង្អស់ ដែលរកបានគ្រាប់បាល់ ៣ គ្រាប់ (hat-trick) នៅក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បន្ទាប់ពីជ័យជម្នះទល់នឹងក្រុម វិសាខា កាលពីយប់ថ្ងៃ អាទិត្យ ទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦។
មុនជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៩ លោក Matthew McConkey គ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង បានបង្ហើបពីចំណុចគ្រោះថ្នាក់មួយរបស់ក្រុម វិសាខា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Scott Cooper គឺត្រង់ការ «ផ្លាស់ប្តូរចង្វាក់លេងលឿន»។
លោក Scott Cooper គ្រូបង្វឹករបស់ក្រុមបាល់ទាត់ វិសាខា បានបង្ហាញការកោតសរសើរលើក្រុមគូប្រជែង ព្រះខ័នរាជស្វាយរៀង មុនជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៩ ដោយលោកទទួលស្គាល់អំពីផ្លូវឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះរបស់ក្រុម ព្រះខ័នខៀវ គឺមានភាពលំបាកជាង វិសាខា ដាច់។