Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង ធ្វើបានកំណត់ត្រាធំ ៣ បន្ទាប់ពីឈ្នះពានសម្តេចតេជោ

បានផុស

នៅ

ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានសាងកំណត់ត្រាធំ ៣ មុនបិទបញ្ចប់រដូវកាល ២០២៥-២០២៦ បន្ទាប់ពីយកឈ្នះលើក្រុម វិសាខា ដើម្បី​គ្រងជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៩។

ក្រុម ព្រះខ័នរាជស្វាយរៀង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីឈ្នះក្រុម វិសាខា នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ ៥-៣ ក្រោយលេង ១២០ នាទីស្មើគ្នា ៤-៤ កាលពីថ្ងៃ អាទិត្យ ទី ២៤ បានធ្វើឱ្យក្រុម ព្រះខ័នរាជស្វាយរៀង ក្លាយជាម្ចាស់ជើងឯកពានសម្តេចតេជោនៅរដូវកាលនេះ ដែលជាលើកទី ៦ នៅក្នុងប្រវត្តិសាស្ត្រក្លិប។

ជាមួយគ្នានេះ ក៏មានកំណត់ត្រាធំ ៣ ផងដែរ ត្រូវបានចារសម្រាប់ក្រុម ព្រះខ័នរាជ​ស្វាយរៀង បន្ទាប់ពីបានឈ្នះពានសម្តេចតេជោនៅរដូវកាលនេះ។

ក្រុម ព្រះខ័នរាជស្វាយរៀង

ទី ១. ព្រះខ័នរាជស្វាយរៀង បន្តកំណត់ត្រាឈ្នះពានរង្វាន់សម្តេចតេជោ ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៦ ដង។ បច្ចុប្បន្ន គ្មានក្រុមណាមួយ ដែលស្ថិតនៅក្បែរកំណត់ត្រានេះរបស់ក្រុម ព្រះខ័នរាជស្វាយរៀង នោះទេ ស្របពេលក្រុមស្ថិតនៅលំដាប់លេខ ២ ដូចជា ភ្នំពេញក្រោន កងយោធពលខេមរភូមិន្ទ និង វិសខា គឺទើបឈ្នះបាន ៣ លើកប៉ុណ្ណោះ។

ទី ២. ក្រុមជើងឯកលីគកំពូល កម្ពុជា បានក្លាយជាក្រុមដំបូងគេ ដែលបានបញ្ចប់កំណត់ត្រាមិនចាញ់សោះនៅវគ្គផ្តាច់ព្រ័ត្ររបស់ក្រុម វិសាខា។ វិសាខា បានកាន់កំណត់ត្រាមិនចាញ់សោះនៅវគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោ ដោយឡើង ៣ លើក កាលពីឆ្នាំ ២០២០, ២០២១ និង ២០២២ ពួកគេបានឈ្នះទាំងអស់។ យ៉ាងណា កំណត់ត្រានេះត្រូវបានបញ្ចប់ដោយ ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីជួបគ្នានៅឆ្នាំ ២០២៦។

ទី ៣. ព្រះខ័នរាជស្វាយរៀង បានសាងកំណត់ត្រាជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយអាចឈ្នះពានក្នុងស្រុកទាំងអស់ក្នុងមួយរដូវកាល ពោលគឺចំនួន ៣ ពាន។ រដូវកាល ២០២៥-២០២៦ ពួកគេបានឈ្នះពានក្នុងស្រុកទាំងអស់ រួមមានពានបើករដូវកាល Cambodian Super Cup, លីគកំពូល កម្ពុជា Cambodian Premier League និងពានសម្តេចតេជោ៕

ក្រុម ព្រះខ័នរាជស្វាយរៀង

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម