កីឡា
វគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោ ថ្ងៃអាទិត្យនេះ ទទួលបានភាពរីករាយ លើសពីបាល់ទាត់
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៩ នៅថ្ងៃ អាទិត្យ ទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦ នឹងកាន់តែទាក់ទាញសម្រាប់អ្នកគាំទ្រទៅទស្សនាផ្ទាល់ ដោយនៅចន្លោះវគ្គទី ១ នឹងមានការសម្តែងពិសេសជាច្រើន។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោនៅចុងសប្តាហ៍នេះ ត្រូវបានគេរំពឹង ថា នឹងក្លាយជាការប្រកួតដ៏កក្រើក ដោយសារជាការជួបគ្នារវាងក្រុមខ្លាំង ២ ប្រចាំប្រទេស កម្ពុជា គឺ ព្រះខ័នរាជស្វាយរៀង និង វិសាខា។ ជំនួបនេះ ក៏ជាការសងសឹករបស់ ព្រះខ័នរាជស្វាយរៀង ផងដែរ បន្ទាប់ពីពួកគេធ្លាប់បរាជ័យក្រោមថ្វីជើងក្រុម វិសាខា នៅវគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោម្តង កាលពីឆ្នាំ ២០២១។

ព្រះខ័នរាជស្វាយរៀង ជាក្រុមជោគជ័យជាងគេ ដោយធ្លាប់ឈ្នះពានសម្តេចតេជោដល់ទៅ ៥ លើក ខណៈ វិសាខា មិនដែលចាញ់នៅវគ្គផ្តាច់ព្រ័ត្រសោះ ក្នុងការឡើងបាន ៣ លើក។ ដូច្នេះការប្រកួតនេះធានា ថា នឹងរំភើបសម្រាប់អ្នកគាំទ្រទៅទស្សនាផ្ទាល់។

ដូចបានបញ្ជាក់ពីខាងដើម ក្រៅពីការប្រកួត នៅមានការសម្តែងពិសេសៗជាច្រើនទៀត ដើម្បីកំដរអ្នកទស្សនា ដូចជានៅពេលបញ្ចប់វគ្គទី ១ នឹងមានការសម្តែងការលេងបាល់ទាត់ហ្វ្រីស្ទាយ៍ ដោយក្រុមហ្វ្រីស្ទាយ៍កម្ពុជា ដែលដឹកនាំដោយលោក ឡុង គឹមហេង និងក្រុមសិល្បៈហ៊ិបហប (Sela Pak HipHop)។ ក្រៅពីនេះ អ្នកគាំទ្រក៏នឹងសប្បាយរីករាយជាមួយការចាក់ចង្វាក់ EDM ដោយ DJ FII YAA ផងដែរ។
កុំភ្លេច ចូលរួមគាំទ្រ និងទស្សនាឲ្យបានច្រើនកុះករ នាល្ងាច ថ្ងៃអាទិត្យ ទី២៤ ខែឧសភា នេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានអ្វីពិសេសច្រើនលើសពីការប្រកូតបាល់ទាត់ថែមទៀត៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


